ធ្វើបានដូចគាត់ទេ៖ កូន ព្រាប សុវត្ថិ ទាំងបី ឮ ងួន កែវពេជ្រពិសិដ្ឋ ប​ង​ប្រុស សាឡាត់ ស្រីឡាង ឈឺមហា​រី​ក​​​រាំរ៉ៃស្កាត់ជួយលុយភ្លាម

0
542

ភ្នំពេញ៖ បងប្រុសតារាសម្ដែងនាង សាឡាត់ ស្រីឡាង និងជាម្ចាស់បទ កុំទុកបងជា​ផៅ​វើ​បែ​ង លោក ងួន កែវពេជ្រពិសិដ្ឋ ធ្លាក់ខ្លួនឈឺជាទម្ងន់ក្នុងស្ថានភាពគួរឲ្យបារម្ភ ជាមួយនឹ​ងជំ​ងឺ​មហារីកធ្ងន់ធ្ងរ ដែលបច្ចុប្បន្នកំពុងតែខ្វះខាតថវិកានៅក្នុងការព្យាលបាល។

ដំណឹងនេះលេចឡើង ក៏មានបងប្អូនជាច្រើនបានធ្វើការចែករំលែកពេញបណ្តាញសង្គមហ្វេសប៊ុកអំពីស្ថានភាពជំងឺរបស់ប្អូនប្រុសរហូតធ្វើឲ្យមិត្តរួមអាជីពកូនប្រុសទាំងបីរបស់ លោកព្រាប សុវត្ថិ ដែលកំពុងតែធ្វើដំណើរជាមួយក្រុមគ្រួសារយ៉ាងមានក្តីសុខ និងសប្បា​​យ​រីករាយហក់បង្ហាញក្ដីអាណិត និងបារម្ភជាខ្លាំង។

ជាមួយគ្នានោះកូនប្រុសទាំងបីរបស់ លោកព្រាប សុវត្ថិ ក៏បានចូលរួមចំណែកថវិការផ្ទាល់ខ្លួនបន្តិចបន្តួច ដើម្បីជួយដល់ប្អូនប្រុស ស្របពេលដែលតារាវ័យក្មេងទាំងបីរូបនេះ កំ​ពុ​ង​តែបំពេញភារៈកិច្ចនៅឯក្រៅប្រទេស។ យ៉ាងាក្រោយពីបានឃើញនូវទឹកចិត្តដ៏ល្អនេះអ្នកគាំទ្រ មានការសប្បាយចិត្តយ៉ាងខ្លាំង ហើយក៏មានពាក្យជូនពរចំពោះប្អូនប្រុស ងួន កែវពេជ្រពិសិដ្ឋ ឲ្យឆាប់ជាសះស្បើយឡើងវិញទៀតផង។

Comments