តោះមើល៖ តាវ៉ិចទ័រ យកឧបសក្គការងារផ្នែកកម្សាន្តនៅទូរទស្សន៍លើកទឹកចិត្តកូនប្រុស

0
322

ភ្នំពេញ៖ ផលិតករល្បីឈ្មោះប្រចាំទូរទស្សន៍ស៊ីធីអិនលោក សុវណ្ណ រិទ្ធី ហៅតា វ៉ិចទ័រ ក្រោយ​ទា​ញដៃកូនប្រុសស្រីចូលវិស័យសិល្បៈរហូតល្បីឈ្មោះ ដល់សព្វថ្ងៃក៏មិនភ្លេចផងដែរនូវការបង្ហាញជំហរឲ្យកូនប្រុសស្រីស្វែងរកចំណេះ។

ជាមួយគ្នានោះដែរឪពុកតារាកំប្លែងល្បីនាង វ៉ាន់ នីឡា,លោកតា វិចទ័រ បានរំលេចសារខ្លីបង្កប់ន័យជ្រៅទៅកាន់កូនប្រុសពៅខ្លួនតាមរយៈគណនីហ្វេសប៊ុកថា«ការងារអ្វីក៏មានឧបសគ្គដែរកូន សូម្បីតែប៉ាធ្វើការងារផ្នែកខាងកំសាន្តក៏ដោយ។ ចំណេះដឹងមួយទៀតគឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យ»។ យ៉ាងណាសារស័ព្ទរំលេចឡើងរបស់ផលិតករល្បីឈ្មោះរូបនេះហាក់ទទួលបានការបាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយមានមតិលើកឡើងព្រមគ្នាថា«ជូនពរប្អូនប្រុសជោគជ័យគ្រប់វិស័យ»។

Comments