ដាច់ដាបម្លេះ៖ លួចសូម្បីធុងកា​រ៉ែ​ម​រ​បរចិញ្ចឹមជីវិតលោកតាចំណាស់

0
247

សង្គម៖ តាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Lay Beretta បានធ្វើការបង្ហោះពីជីវិតរបស់លោកតាម្នាក់ ដែលរស់នៅដោយការលក់ការ៉េម នៅច្បារអំពៅ រាល់ថ្ងៃដើម្បីចិញ្ចឹមជីវិត តែត្រូវបានចោរចិត្តអប្រិយ៍លួចធុងការ៉េមរបស់គាត់ ទៅដោយគ្មានចិត្តអាណិតដល់លោកតាអីបន្តិចសោះ។

ដោយក្នុងនោះម្ចាស់គណនីខាងលើក៏បង្ហាញឡើងទៀតថា«អ្នកនៅច្បារអំពៅប្រាកដជាស្គាល់គាត់ហើយសូមជំរាបជូនថាធុងការ៉េមរបស់គាត់ដែលធ្លាប់រុញលក់សំរាប់ចិញ្ចឹមជីវិតរាល់ថ្ងៃនោះត្រូវបានចោរលួចយកទៅបាត់ចំនួន៤ថ្ងៃហើយអាណិតគាត់ណាស់តើអោយគាត់រំពឹងអីទៀត»។

ទន្ទឹមនឹងបានឃើញ ការបង្ហោះសាររបស់បងប្រុសភា្លម ស្រាប់តែប្អូនប្រុស តាំង គីមលេង ដែលតែងជួយដល់សង្គមជាច្រើន ចូលក៏បង្ហោះសារភ្លាមថា «ខលមកប្អូនមកណាខ្ញុំជួយ ធុងការ៉េមជូនលោកតាមួយវិញ»។

Comments