ស្ងាត់សិល្បៈយូ៖ វីរៈសិល្បការិនី ផ្នែកបុរាណ យាយ ណយ សំណាង សុខភា​ព​ទ្រុឌទ្រោមណាស់

0
317

ភ្នំពេញ៖ រំលេចដល់សិល្បករជើងចាស់លោកយាយ ណយ សំណាង ក្រោយខើចឱកាសឡើង ឆាកបង្ហាញទេពកោសល្យព្រោះសុខភាពរួមរឹតដោយជំងឺបានធ្វើឲ្យអ្នកគាំទ្រ មានក្តីនឹក រឭកឥតឧបមា ដ្បិតវោហារដ៏ប៉ិនប្រសព្វ ព្រមដោយសមត្ថភាពដ៏កម្ររបស់តារាជើងចា ស់ច្បាស់ទម្រង់សិល្បៈកំប្លែងរូបនេះនៅតែដិតជាប់ក្នុងបេះដូងមហាជន។

ខណៈថ្មីៗក៏មានបណ្ដាញសង្គមហ្វេសប៊ុកមួយបានរំលេចពីសិល្បករជើងចាស់រូបនេះ​ថា«​សូ​ម​មេត្តាជួយវីរសិល្បៈដ៏កំសត់ម្នាក់នេះផង!!គាត់បានលះបង់ក្នុងវិ័យសិល្បៈ ដើម្បីថែរក្សា ការពារ លើកដំកើងនិងអភិវឌ្ឍវិស័យវប្បធម៌ វិចិត្រសិល្បៈក្នុងមួយជីវិតរបស់គាត់ជាពិ​សេ​ស អាយ៉ៃ ល្ខោនយីកេ ល្ខោន សម្តែងភាពយន្ត»។

ពីចេតនាបង្ហាញឡើងឲ្យដឹងពីទុក្ខលំ​បា​ក​របស់តារាជើងចាស់រូបនេះទៀតថា«ការស​ង្កេតបស់ខ្ញុំ អ្នកសិល្បៈដូចគាត់មិនសូវជាមា​ន​ជីវភាពធូរធាទេដោយសារសម័យកាលនិងវ័យ និងការនិយ់ម មិនដូចសិល្បៈចំរៀងនិងភាពយន្ទេ។សូមមេត្តាជួយគាត់ទាំងខ្មែរក្នុងស្រុកនិងក្រៅស្រុក អ្នកតាកែវដែលជាខេត្តកំណើតគាត់ តាមលទ្ធភាព!!!លោកអ្នកអាចជួយដោយផ្ទាល់ឬតាមសមាគមសិល្បៈខ្មែរ»។

Comments