កាន់តែក្ដៅហើយ៖ នេន ទុំ ចេញវីដេអូផ្ញើទៅ អាចារ្យធំ កុំអោយឈ្លើយដាក់ ពូ ឃ្លាំង (មានវីដេអូ)

0
583

ភ្នំពេញ៖ ប្រិយមិត្តពិតជាបានជ្រាបហើយកន្លងមកនេះមានការឌឺដងដាក់គ្នារវាង អា​ចារ្យ​ធំនិង ជីដេវិត រាប់សិបមិនអស់រហូតមកដល់ពេលនេះ ព្រមទាំងមានការច្រៀងជាចំរៀងដៀលគ្នាទៅវិញទៅមកថែមទៀតផង។

ខណៈថ្មីៗជីដេវិត និង ពូឃ្លាំង បានចេញចំរៀងថ្មីច្រៀងរួមគ្នា មានចំណងជើងថា អត់ប្រយោជន៍ ដែលអត្ថន័យក្នុងបទចំរៀងនោះហាក់បីដូចចង់ថាអោយទៅលើ អាចារ្យធំដែល មានធ្លាប់មានរឿងរ៉ាវជាមួយ ជីដេវិតកន្លងមក ស្រាប់តែអាចារ្យធំក៏បានឡាយវីដេអូភ្លាមៗវិញ ថែមទាំងបោះពាក្យសម្តីថា«អោយ ពូឃ្លាំងថែមទៀតផង ដោយប្រើពាក្យថា មិចបានបងចូលដៃជាមួយអាក្មេងបែកស្លុយហើយ» ។

រំពេចពីការលើកឡើងរបស់ អាចារ្យធំ នោះនេន ទុំ បានចេញវីដេអូផ្ញើទៅ អាចារ្យធំ និងផ្តាំថា«កុំអោយឈ្លើយទៀត និងហាមចេញវីដេអូតបវិញ បើមិនចឹងទេ ខ្ញុំនឹងព្រលះស្បែកអាចារ្យធំចេញម្តងព្រោះខ្ញុំក៏ដឹងរឿងច្រើនផងដែរពីអាចារ្យធំ ឯងម្យ៉ាងវិញទៀតការចេញវីដេអូនេះគឺគ្រាន់តែជាការព្រមានទៅអាចារ្យធំអោយដឹងចាស់ទុំផង ពូឃ្លាំងគាត់ច្រៀងមិនចង់ថាអោយនរណាទេ ហេតុអ្វីក៏អាចារ្យធំរើសយករឿងនេះដាក់ខ្លួនបែបនេះទៅ​វិញ»។

Comments