ជួយគាត់ផងទៅ៖ លោក​យាយ​ក​ម្ស​ត់​រស់ម្នាក់ឯងកំពុងលំបាកខ្លាំងដ​ង្ហោយសុំ…(មានវីដេអូ)

0
209

សង្គម៖ ពីរូបភាពប៉ុន្មានសន្លឹករំលេចឡើងដោយគណនីហ្វេសប៊ុកឈ្មោះ “Phorn Chetra ”បានស្ដែងទាំងអាសូរពីជីវិតលោកយាយកម្សត់រស់គ្មានទីពឹងក្នុងខ្ទមស្លឹកត្នោតតែម្នាក់​ឯ​​ងកណ្ដោចដណ្ដែងទាំងបាយទឹកក៏សឹងមិនមានផង។

ដោយចិត្តអាណិតត្បិតឃើញនឹងភ្នែកម្ចាស់គណនីខាងលើក៏ទទួចសូមជំនួយពីសប្បុរស​ជ​​ន មេត្តាជួយដល់ លោកយាយថា «ហ៊ឹម.. ពិតជាអាណិតលោកយាយខ្លាំងណាស់ តោះបងៗសូមជួយគាត់ម្នាក់បន្ដិចទៅ សារជាថ្មីម្ដងទៀតខ្ញុំបាទសូមអំពាវនាវដល់បងប្អូនសប្បុរស​ជន​ជិតឆ្ងាយមេត្តាចុះជួយដល់លោកយាយឈ្មោះ( សែនអីម) ដែលកំពុងជួបការលំបាកជាខ្លាំង រស់នៅតែម្នាក់ឯងទេ» ។

Comments