នេះហើយជីវិត៖ បងប្អូន០៦នាក់កំ​ស​ត់អត់អាហារ កំព្រាម្ដាយឪពុកដើររើសអេតចាយប្ដូរបាយពីមួយថ្ងៃទៅមួយថ្ងៃ(មានវីដេអូ)

0
354

សង្គម៖ រំលេចពីគ្រួសារខ្មែរ-ឥស្លាមមួយគ្រួសារកំពុងជួបការលំបាកខ្វះខាតអាហា​រ​ហូ​ប​ចុ​ក​ហើយកំពុងត្រូវការថវិកាដើម្បីព្យាបាលប្អូនតូចដែលរងរបួសដោយសាររលាកទឹកក្ដៅ។

ជំនួបឲ្យដឹងតាមរយៈបណ្ដាញសង្គមចែករំលែកនេះថា«គ្រួសារនេះមានកូនចំនួន០៦នាក់ ម្ដាយស្លាប់អស់រយៈពេល០៤ឆ្នាំហើយ ចំណែកឪពុកមិនហ៊ានយកប្រពន្ធចុងទេខ្លាចគេ​ធ្វើបា​បកូន សុខចិត្តដើររើសអេតចាយមួយថ្ងៃបានប្រាក់១០០០០រៀលដើម្បីចិញ្ចឹមកូន ប៉ុន្ដែអកុសលពេលនេះកូនតូចកំពុងមានបញ្ហារងរបួសដោយសាររលាកទឹកក្ដៅ»។

ប្រភពដដែលបន្តនូវពាក្យទទូចសុំជំនួយពីសប្បុរសជនទៀតថា« ដូច្នេះមានតែអំពាវ​នាវ​សុំជំនួយពីសប្បុរសជន។ ដូច្នេះប្រសិនបើបងប្អូនសប្បុរសជនមានចិត្តអាណិតអាសូរ និងចង់ជួយឧបត្ថម្ភគ្រួសារកំសត់មួយនេះសូមទាក់ទងតាមលេខទូរស័ព្ទ 098 96 964​4 សូមអរគុណចំពោះទឹកចិត្ត !»។

Comments