គួប្រយ័ត្ន៖ រន្ទះបាញ់ស្រ្ដីម្នាក់រងរបួសធ្ងន់ និងក្មេងស្រីបុ្រស២នាក់រងរបួ​ស​ស្រាលក្រោយជក់លេងទូរស័ព្ទពេ​ល​​កំ​ពុងភ្លៀងខ្លាំង

0
266

កំពង់ចាម៖ ថ្មីៗនៅលើបណ្ដាញសង្គមបានធ្វើការចែករំលែកនូវករណីរន្ទះបាញ់មួយដែលកើតឡើងនៅភូមិត្រពាំងធំ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយមានជនរងគ្រោះរបួសធ្ងន់ស្រាលចំនួនបីនាក់ផងដែរ។

ហេតុការណ៍នេះត្រូវបានប្រភពទម្លាយថា«មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំងបីនាក់ កំពុងបើកមើលទូរស័ព្ទដៃ ខណៈដែលកំពុងភ្លៀងខ្លាំងក៏មានរន្ទះបាញ់បណ្តាលឲ្យជនរងគ្រោះទាំងបីនាក់ដួលសន្លប់ តែសំណាងល្អត្រូវក្រុមគ្រូពេទ្យ ជួយសង្គ្រោះទាន់ពេលវេលា ធ្វើឲ្យអ្នកទាំងបីរួចផុតពីសេចក្តីស្លាប់»។

គួរបញ្ជាក់ផងដែរថាជនរងគ្រោះទាំង៣នាក់ មានឈ្មោះ ចិន ស្រី ភេទស្រី អាយុ២៦ឆ្នាំ មា​ន​របួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យខេត្ត។ ទី២.ឈ្មោះ ឡាយ វីរៈ ភេទប្រុស អាយុ១២ឆ្នាំ របួសស្រា​ល។ ទី៣.ឈ្មោះ ឡាយ សុខហៃ ភេទប្រុស អាយុ៧ឆ្នាំ របួសស្រាល កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកអ្នកតាស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

Comments