ពិសេសមែន៖ តារាប្រុសស្រីល្បីៗច្រើ​ន​ដួងជួបជុំហាត់សម ត្រៀមខ្លួនស​ម្រា​ប់ថ្ងៃមង្គរបស់ ឱក សុគន្ទកញ្ញា

0
397

ភ្នំពេញ៖ប្រិយមិត្តពិតជាបានជា្របហើយថានៅថ្ងៃទី ១៦ ខែឧសភា ខាងមុខនេះគឺជាថ្ងៃ​ជ័​យ​មង្គលរបស់កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ឱក សុគន្ទកញ្ញា ជា​មួយនិងអនាគតស្វាមី លោក សុខ លី ដែលជាប្អូនប្រុសបង្កើតរបស់ម្ចាស់ផលិ​តក​ម្ម រស្មីហង្សមាសហើយ ដែលរៀបចំឡើងក្នុងសណ្ឋាគារ ភ្នំពេញសុខា ។

ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនកាន់តែរំភើបនោះនៅគណនីហ្វេសប៊ុករបស់កញ្ញា ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពមួយសន្លឹកមានសិល្បៈករ សិល្បៈការិនិជាច្រើនរូបកំពុងតែហាត់​ស​មបទចម្រៀងជាមួយគ្នា ដើម្បីស្វាគមន៍ ដល់គូរស្វាមីភរិយាថ្មី ក្នុងថ្ងៃរៀបអាពា​ហ៍ពិពា​ហ៍​។ ជាមួយគ្នានោះ ឱក សុគន្ធកញ្ញា ក៏ភ្ជាប់សារបង្កប់ន័យថា «នេះជាការជួបជុំហាត់សមត្រៀមខ្លួនសម្រាប់ថ្ងៃដ៏ពិសេស គឺថ្ងៃទី16 ខែឧសភា ឆ្នាំ2019#aoksokunkanha #2019 #L&Kwedding»។

Comments