សង្គម៖ តាមរយៈគណនីហ្វេសប៊ុករបស់ប្អូនប្រុសម្នាក់ឈ្មោះ ធន ម៉េងហ៊ាន បានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងសកម្មភាពមនុស្សធម៏ ជួយដល់ចាស់ជរា ក្មេងៗ និងបងប្អូនដែលកំពុងតែជួបការលំបាកនានា ។

ដោយថ្មីៗម្ចាស់គណនីរូបនេះក៏បង្ហាញឡើងនូវក្មេងៗសិស្សសាលាមួយអមពាក្យទទូចឡើង​ថា​«សាលាដ៏កម្សត់មួយ ដែលមានស្ថានភាព បាក់បែក ពួនក្នុងតំបន់ព្រៃប្រឹក្សា ស្ថិតក្នុង ឃុំ ជាំស្រា ឃុំ ជីផាត ស្រុក ថ្មរបាំង ខេត្ត កោះកុង សាលានោះមានឈ្មោះ សា​លា​ប​ឋ​មសិក្សា ឧបសម្ពន្ធ័អូរកី ជាសាលាដ៏ចំណាស់មួយដែលបានផ្តល់ចំណេះដឹងជូនដល់ប្អូនៗសិ​ស្សានុសិ​ស្ស ចំនួន ២៩ នាក់ យ៉ាងកក់ក្តៅ ក្នុងនោះ ( សិស្សស្រី ចំនួន ១៧ នាក់ ) អោយជៀ​សផុ​ត​ពី​ជំងឺ អវិជ្ជា ដោយមាន លោកគ្រូ ចំនួន ០២ នាក់ រងចាំបង្ហាត់បង្រៀន ផ្ទេរចំណេះដឹងនៅទីនោះ»។

បង្ហាញពីចេតនាទទូចសុំជំនួយជួយក្មេងៗទៀតថា« ប្អូនៗសិស្សានុសិស្សបានស្នើរមកក្រុមការងារខ្ញុំបាទ សុំនូវសម្ភារះសិក្សា ឯកសណ្ឋាន ធុងចំរុះទឹកស្អាត និង សម្ភារះកីឡា សម្រាប់ប្រើប្រាស់ក្នុងសាលា និង ការសិក្សា ។ថ្ងៃ សៅរ៍ ទី ១៨ នេះ ក្រុមការងារខ្ញុំបាទនឹងរៀបចំនាំយកសម្ភារះសិក្សា ទៅចែកជូនដល់ប្អូនៗ ដែលសិក្សានៅទីនោះ កាលបរិច្ឆេតចាប់ផ្តើមប្រមូលសម្ភារះសិក្សា ចាប់ពីថ្ងៃនេះហើយ បងប្អូនអាចចូលរួមបាន ដោយរីករាយ ព័ត៍មានលម្អិត 098 993 969 »។

Comments