ឯកឧត្តម ហ៊ុន ម៉ានី ចូលរួមជាកិ​ត្តិ​យ​សជាមួយ តាន់ គឹមសួរ ចុះបេ​ស​ក​កម្មដាំកូនឈើ១០ម៉ឺនដើម

0
470

ភ្នំពេញ៖ តាមរយៈគណនីរបស់ផលិតករល្បីឈ្មោះលោក តាន់ គឹមសួរ ដែលរូបលោកបានចូលរួមក្នុងសកម្មភាពមនុស្សធម៏ជាច្រើន ហើយនាពេលបច្ចុប្បន្ននេះ លោកក៏មានបំ​ណ​ងចង់ដាំដើមឈើ១០ម៉ឺនដើម ជាហេតុធ្វើឲ្យមហាជន និងយុវជនមានការចាប់អារម្មណ៍ ព្រមទាំងចង់ចូលរួមទៀតផង។

ប៉ុន្តែអ្វីដែលកាន់តែគួឲ្យចាប់អារម្មណ៍នោះនៅមុននេះបន្តិចលើបណ្តាញសង្គមរបស់លោកតាន់ គឺមសួរ ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ដែលបានជួយផ្ត​ល់យោ​បល់ចំពោះការដាំដើមឈើ ១០ម៉ឺនដើមផងដែរ។ដោយក្នុងនោះបានរៀបរាប់ថា «ស្ញើចសរសើរអំពីសាមញ្ញភាពរបស់បងប្រុស ឆ្លៀតបានបន្តិចដែរជជែកពិភាក្សារឿងក​ម្មវិធីដាំកូនឈើ១០ម៉ឺនដើមទូទាំងប្រទេសដើម្បីព្យាបាលដំបៅផែនដីជាមួយបង។ អរគុណចំពោះការប្រឹក្សាយោបល់ល្អៗរបស់បង អរគុណចំពោះការចូលរួមជ្រោមជ្រែងគាំទ្រចំពោះបេសកកម្មរបស់ពួកយើង»។

Comments