នាយ តាក់ ស៊ី ខកចិត្តត្បិតថ្ងៃសាងផ្នួសក្រសួងមិនអនុញ្ញាតព្រោះ…

0
726

ភ្នំពេញ៖ រំលេចដល់តារាកំប្លែងនាយ តាក់ ស៊ី ដែលគ្រោងលាប្រពន្ធកោរសក់សាងផ្នួសអស់មួយជីវិត នៅថ្ងៃទី១៥ ខែឧសភា នេះ ត្រូវបានអាក់ខានវិញ ដោយសារក្រសួងធម្មការ និ​ង​​សាសនា មិនអនុញ្ញាតឡើយ។

នេះបើតាមឲ្យដឹងតាមរយៈអ្នកនាង ភីម ដែលជាភរិយាបានបង្ហាញឡើងនៅលើបណ្ដាញសង្គមព័ត៌មានក្នុងស្រុកមួយឲ្យដឹងថា«គាត់ (នាយតាក់ស៊ី) គ្រោងទៅបួសនៅថ្ងៃទី១៥ ខែ​ឧសភា ហ្នឹងមែន នៅវត្តគល់ទទឹង ខេត្តកណ្តាល តែឥឡូវបានអាក់ខានវិញហើយ ព្រោះការសុំច្បាប់ទៅក្រសួងធម្មការ និងសាសនា គាត់មិនទាន់អនុញ្ញាតឱ្យបួសពេលហ្នឹងទេ ដោ​​​យគាត់សំអាងថា ទាល់តែចេះច្រើនធម្មក្ខន្ធដែលគាត់តម្រូវសិន ទើបអាចបួសបាន។ សម្រាប់ខ្ញុំដូចជាមិនយល់សោះ ព្រោះកន្លងមក អ្នកបួស ក្រែងបួសហើយ បានទៅរៀនធម៌ ចុះម៉េចបានពេលនេះ ក្រសួងតម្រូវឱ្យរៀនធម៌ឱ្យចេះច្រើនធម្មក្ខន្ធសិនអីចឹង ? ត្រង់ហ្នឹងខ្ញុំមិនយល់ដែរ»។

យ៉ាងណាមិញអ្នកនាង ភីម ក៏បន្តថា«មិនអាចកំណត់ពេលវេលាដែលស្វាមីនាងចូលសាងផ្នួសបានឡើយពេលនេះ ព្រោះនៅលើការកំណត់របស់ក្រសួងធម្មការ ដោយឡែក ស្វាមីរបស់នាងដែលអន្ទះសាចង់សាងផ្នូសនោះ ឥឡូវកំពុងសម្ងំនៅផ្ទះទាំងខកចិត្ត»។

Comments