មួយជីវិតការម្ដង៖ ឱក សុគន្ធកញ្ញា លេងលម្អរគ្រឿងអលង្ការសុទ្ធតម្លៃរាប់ម៉ឺន

0
90

ភ្នំពេញ៖ ថ្ងៃចូលរោងជ័យសិរីមង្គលរបស់កំពូលតារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា និងស្វាមីប្អូនប្រុសថៅកែហង្សមាសលោក អ៊ឹង សុខលី បានប្រារព្ធធ្វើយ៉ាងអធិកអធម ជា​មួ​យនឹងភ្ញៀវកិត្តិយសជាច្រើន។

ប៉ុន្តែអ្វីដែលមហាជនកាន់តែដាក់ការចាប់អារម្មណ៍នោះ គឺគ្រឿងអលង្ការ ចែងចាំងភ្នែកពេញមួយតួខ្លួនរបស់ សុគន្ធកញ្ញា មានទាំងក្រវិល ខ្សែក កងដៃ មកុដ ចិញ្ចៀន សុទ្ធសឹងជារបស់ដែលមានតម្លៃខ្ទង់ម៉ឺនដុល្លារឯណោះ។

ជំនួបនោះក៏មានការបង្ហើបពីតម្លៃតាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់ហាងលក់គ្រឿងអលង្ការដ៏ល្បីមួយឲ្យដឹងដែរថា«ខ្សែកពេជ្រមានតម្លៃ ២៦,០០០ ដុល្លារ ក្រវិលមានតម្លៃ ៤,៣៥០ ដុល្លារ កងដៃពេជ្រមានតម្លៃ ៨,៥៥០ ដុល្លារ ហើយនឹងមកុដដ៏ស្រស់ស្អាតនោះមានតម្លៃរហូតដល់ទៅ ៦៣០០០ដុល្លារ អាមេរិកឯណោះ»។ យ៉ាងណាមិញក្រោយពីបានឃើញដូចនោះបណ្ដាអ្នកគាំទ្រ និងតារារួមអាជីពយ៉ាងច្រើនបាននាំគ្នាចែករំលែក រូបភាពទាំងអស់អមពាក្យលើកឡើងថា«ពិតជាអស្ចារ្យណាសស់»។

Comments