អីយ៉ាស់៖ នាយ ចយ អន្ទះសារចង់ឃើញមុខខ្លាំងដើរញញឹមបិទមាត់មិនជិត

0
372

ភ្នំពេញ៖ តារាកំប្លែងមានឈ្មោះល្បី និងប្រជាប្រិយភាពខ្លាំងគួរសមលោក ភិច សែ ហៅនាយ ចយ ក្រោយជីវិតមានសំណាងសាងគ្រួសាររួមភរិយារូបស្រស់នាង ប៉ិប ក្វាន់ឌី ជាកូនអ្នកខេត្តពោធិ៍សាត់អស់រយៈពេលមួយឆ្នាំទៅនេះ ក៏លេចឡើងនូវដំណឹងសាទរពពោះតំណក់ឈាមរួមគ្នាផងដែរ។

ទន្ទឹមនឹងដំណឹងត្រេកអរនេះដែរភរិយានាយ ចយ បានលើកថា «ចាប់តាំងពីមានផ្ទៃពោះមកស្វាមីរបស់ខ្លួនញញឹមបិទមាត់មិនជិតឡើយ ហើយក្នុងពេលដែលកាន់តែកៀកដល់ថ្ងៃសម្រាល នាយ ចយ រឹតតែអន្ទះសារចង់ឃើញមុខកូនប្រុសលើកដំបូង ដែលនឹងចាប់កំណើតឃើញពន្លឺថ្ងៃណាស់»។ យ៉ាងណាតំណក់ឈាមលើកដំបូងរបស់នាយ ចយ និងភរិយានាពេលនេះក៏ជាការរឹតចំណងអាពាហ៍ពិពាហ៍របស់នាយ ចយ និងភរិយា កាន់តែមានភាពផ្អែមល្ហែម និងកាន់តែរឹងមាំថែមមួយកម្រិតទៀត។

Comments