មង្គលការ ឱក សុគន្ធកញ្ញា និងប្អូនប្រុសថៅកែផលិតកម្មហង្សមាស ផ្តល់កិត្តិយសពីសម្តេចតេជោ និងមន្រ្តីធំៗផង

0
727

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ខែឧសភាព ពិធីមង្គលការដ៏អធិកអធម របស់តារាចម្រៀងស្រីដ៏មានសន្ទុះខ្លាំង កញ្ញាឱក សុគន្ធកញ្ញា កំពុងតែប្រព្រឹត្តទៅ ដែលមានការចូលរួមពីសំណាក់មិត្តរួមការងារជាច្រើន និងភ្ញៀវកិត្តិយសបាននាំគ្នាធ្វើខ្លួនយ៉ាងស្រស់ស្អាត និងសង្ហា។ កាន់តែអស្ចារ្យ ពិធីមង្គលជ័យតារាស្រីនិងប្អូនថៅហង្សមាស ក៏ផ្តល់វត្តមានចូលរួម ពីសំណាក់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនិងមន្រ្តីអ្នកមុខអ្នកការធំៗជាច្រើនរូបផងដែរ។

បើក្រឡេកទៅកូនក្រមុំ និងកូនកម្លោះវិញ ក៏បានធ្វើខ្លួនយ៉ាងស្រស់សោភា សាកសមជាគូអនាគតនឹងគ្នាបំផុត ថែមទាំងទទួលបានការកោតសរសើរ និងរំភើបយ៉ាងខ្លាំង ចំពោះថ្ងៃមង្គលរបស់តារាចម្រៀងស្រីរូបនេះ។ ពិធីដ៏មានអត្ថន័យរបស់តារាចម្រៀងស្រី ល្បីនៅទ្រនំហង្សមាស និងប្អូនប្រុសថៅកែ ហង្សមាស ក៏លេចវត្តមានជាមួយនឹងតារាល្បីៗ នៅក្នុងផលិតកម្មហង្សមាសជាច្រើនដួង បាននាំគ្នាលេងខ្លួនក្នុងឈុតប្រពៃណីយ៉ាងស្រស់ស្អាតសមសួន គួរឲ្យចាប់អារម្មណ៍។

អ្វីដែលកាន់តែអស្ចារ្យ ប្លែកភ្នែក ប្លែកអារម្មណ៍មហាជន ពិធីមង្គលការតារាស្រី នាម សុគន្ធ កញ្ញា និងប្អូនប្រុសថៅកែហង្សមាស នាម អ៊ឹង សុខលី នោះគឺ វត្តមានប្រមុខដឹកនាំប្រទេស សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន និងអមជាមួយវត្តមានរដ្ឋមន្រ្តីជាច្រើនដួងចូលរួមសាទរផងដែរ។ បន្ថែមលើវត្តមានតារាល្បីៗភាគច្រើន បាននាំគ្នាស្លៀកពាក់ ពណ៌មាសខ្ចីដូចៗគ្នា អបជាមួយនឹងគ្រឿងអលង្ការមើលទៅពិតជាស្រស់ស្អាតគួរជាទីគយគន្ធ។ រីឯអ្នកខ្លះទៀតក៏លេងខ្លួន ក្នុងសម្លៀកបំពាក់ប្រពៃណីពណ៌ផ្សេងគ្នា ក៏មើលទៅស្អាតៗមិនធម្មតាដែរ៕

Comments