គ្មានអ្វីស្ថិតនៅរហូតទេ! ថ្ងៃមង្គលការ ឱក សុគន្ធកញ្ញា ឆន សុវណ្ណារាជ បង្ហោះសារកាត់ចិត្ត

0
736

ភ្នំពេញ៖ ប្រិយមិត្តពិតជាបានដឹងច្បាស់ហើយថាតារាពីរដួងរបស់រស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណារាជ បានចាប់ដៃគ្នារួមអាជីពអស់រយៈពេលជិត១០ឆ្នាំហើយៗក៏មានរូបភាពស្និតស្នាលផ្អែមល្ហែមជាមួយគ្នាជាច្រើនផងដែរ រហូតដល់មានមហាជនជាច្រើនបានគិតថាពួកគេមិនមែនស្និតស្នាលត្រឹមតែមិត្តរួមអាជីពនោះឡើយ គឺជាគូសង្សា។

តែកាលពីម្សិលមិញនេះថ្ងៃមង្គលការរបស់តារាចម្រៀងស្រីវ័យកណ្ដាលអ្នកនាង ឱក សុគន្ធកញ្ញា ជាមួយនឹងប្អូនប្រុសរបស់ម្ចាស់ផលិតកម្មហង្សមាស គឺលោក អ៊ឹង សុខលី ក៏បានចូលមកដល់ ដែលមានភ្ញៀវកិត្តិយសជាច្រើនបានចូលរូមព្រមទាំងលោក ឆន សុវណ្ណារាជ ផងដែរ។ តែរំពេចពីនោះលោកក៏បានបង្ហោះសារដ៏ចាប់អារម្មណ៍មួយបែបលួងខ្លួនឯងយ៉ាងដូច្នេះថា៖

«គ្មានអ្វីស្ថិតនៅរហូតទេ…។ មនុស្សខ្លះចូលមកក្នុងជីវិតយើងដើម្បីគ្រាន់តែប្រាប់យើងថា អ្វីត្រូវ អ្វីខុស អ្វីរីករាយ អ្វីជាការឈឺចាប់…។ មនុស្សខ្លះបង្ហាញវត្តមាននៅក្នុងជីវិតយើងមួយរយៈរួចក៏បាត់ទៅវិញ គេគ្រាន់តែមកដើម្បីប្រាប់យើងថា យើងត្រូវរៀនស្រលាញ់ខ្លួនឯងបែបណា គេគ្រាន់ឲ្យយើងមានអារម្មណ៍កក់ក្ដៅមួយរយៈ រួចក៏បន្តឯកាដដែលដូចមុនទៀត។ មនុស្សខ្លះទៀតគ្រាន់តែស្គាល់យើងមួយរយៈក៏ធម្មតា យើងសំខាន់តែមួយរយៈសម្រាប់គេពេលគេត្រូវការ ក្រោយមកក៏ទុកយើងចោលម្នាក់ឯងដដែល។ គ្មាននរណាអាចកំដរយើងរហូតទេ… រៀនកំដរខ្លួនឯងខ្លះទៅ»។

Comments