ទ្រាំណាបាន៖ សុគន្ធ នីសា ឃើញសម្តេចទាំងទ្វេផ្តល់កិត្តិយសពិធីមង្គលការ សុគន្ធកញ្ញា ដាក់សារមួយឃ្លា

0
598

ភ្នំពេញ៖ ថ្ងៃជ័យសិរីមង្គលគូស្វាមីភរិយាថ្មីរបស់កំពូលតារាចម្រៀងស្រីល្បីប្រចាំផលិតកម្មហង្សាមាស កញ្ញា ឱក សុគន្ធកញ្ញា និងប្អូនប្រុសថៅកែហង្សមាស លោក អ៊ឹង សុខលី ដែល​បា​រព្ធធ្វើឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ ពិតជាអធិកអធមណាស់ មានទាំងភ្ញៀវកិត្តិយសសុទ្ធសឹងតែជាតារាល្បី មន្ត្រីអ្នកមុខអ្នកការ ជាពិសេសមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និសម្ដេចក​តិ្ដព្រឹទ្ធប​ណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ទៀតផង។

ជំនួបដែលបានឃើញទិដ្ឋភាពសម្ដេចបានអញ្ជើញចូលរួមក្នុងពិធីកាត់សក់នោះ ហាក់ធ្វើឲ្យតារាស្រីរួមទ្រនំអ្នកនាង សុគន្ធ នីសា មានចិត្ដរំភើបសប្បាយរីករាយជាពន់ពេក ដែលធ្វើឲ្យខ្លួនបានបង្ហោះសារមួយឃ្លាថា«ជាមហាកិត្តិយសសម្រាប់កូនចៅណាស់ ដែលបានការសណ្តោសពី សម្តេចពុក សម្តេចម៉ែ ប្រោសព្រំផ្តល់សិរីសួស្តីអោយកូនៗ ក្នុងនាមជាកូៗមានសេចក្តីរំភើបជាពន់ពេក»៕

Comments