ស្ដាយជំនួស៖ យឺត២ថ្ងៃ ព្រាប សុវត្ថិ កូនៗនិងប្រពន្ធខកឱកាសចូលរួមមង្គលការ សុគន្ធកញ្ញា

0
650

ភ្នំពេញ៖ ប្រិយមិត្តពិតជាបានដឹងហើយថា ពិធីមង្គលការដ៏អធិកអធមរបស់តារាស្រីវ័យកណ្ដាល ឱក សុគន្ធកញ្ញា ជាមួយនឹងប្អូនប្រុសរបស់ម្ចាស់ផលិតកម្មហង្សមាស លោក អ៊ឹង សុខលី ដែលមានភ្ញៀវកិត្តិយសមន្ត្រីរាជការតារាល្បីៗជាច្រើនរូបបានចូលរួមហែរហមអមក្នុងពិធីមង្គលសិរីសួស្ដីមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងទទួលបានការផ្ដល់កិត្តិយសដ៏ឧត្ដុងឧត្តមពីសំណាក់ សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផងដែរ។

តែអ្វីដែលគួរអោយសោកស្ដាយផងដែរនោះ គឺវត្តមានរបស់កំពូលតារាចម្រៀងរស់ក្រោមទ្រនំហង្សមានតែមួយ លោក ព្រាប សុវត្តិ និងក្រុមគ្រួសារពុំបានចូលរូមនោះទេ ព្រោះលោកនឹងកូនប្រុសទាំងបីបានចេញទៅសម្ដែងនៅសហរដ្ឋអាមេរិច រយៈពេលជាង១ខែ មិនទាន់បានត្រឡប់នៅឡើយ តែតារាជើងចាស់រស់ក្រោមទ្រនំហង្សមាសរូបនេះ ក៏បានផ្ញើសារជូនពរដល់ សុគន្ធកញ្ញា ដែលក្លាយជាប្អូនថ្លៃថៅកែហង្សមាសជាផ្លូវការនៅពេលនេះដែរ។

Comments