មាស សុខសោភា ពោលស្តាយមិ នបានចូលរួមការសុគន្ធកញ្ញា និ​ង​ទម្លាយថា នាងមានគុណខ្លាំង

0
236


នៅថ្ងៃទី១៦ខែឧសភា ជាវេលាតារាចម្រៀង កញ្ញា ឳកសុគន្ធកញ្ញា បញ្ចប់ជីវិ​តភាព​នារី​នៅ​​លីវ សាទរជីវិតគូជាមួយដៃគូជីវិត នាម អ៊ឹង សុខលី ប្អូនប្រុស​បង្កើតថៅ​​កែផ​លិត​ក​ម្មហង្សមាស ។ ថ្ងៃនេះដែរ វត្តមានសិល្បៈល្បីៗជាច្រើនដួង បង្ហាញវត្តមា​នចូលរួមសា​ទរពិធីអាពាហ៍ពិពាហ៍តារាចម្រៀង សុគន្ធកញ្ញា និងកូនកំលោះឈ្មោះ អ៊ឹង សុខលី ទាំង​វ​ត្តមា​ននាយករដ្ឋមន្រ្តីក៏ផ្តល់ឳកាសចូលរួម។


តែថ្ងៃ១៦ខែឧសភានេះដែរ លើគណនីហ្វេសប៊ុកតារាចម្រៀង មាស សុខសោភា ដែ​ល​ម​ហាជនរមែងគិតថា ជាដៃគូប្រជែងប្រជាប្រិយភាពចម្រៀងជាមួយ សុគន្ធកញ្ញា ក៏​មា​នចេញសារយ៉ាងវែងអន្លាយ មានទាំងពាក្យពេចន៍សោលស្តាយឳកាសមិ​ន​​បា​ន​ចូលរួម និ​ងសារគាសកកាយអនុស្សាវរីយ៍ល្អ និងសារដឹងគុណ កញ្ញា ឳកសុគន្ធកញ្ញាផង ដែល​អាថ៌កំបាំងនេះ មាស សុខសោភា បានលាំងបាំងមហាជនច្រើនឆ្នាំមកហើយ។


តារាចម្រៀង មាស សុខសោភា បានពោលរៀបរាប់ថា «ក្នុងនាមជាមិត្ររួមការងារម្នាក់ នា​​ងខ្ញុំពិតជាមានអារម្មណ៍ថា សោកស្តាយដែលមិនបានចូលរួម ក្នុងថ្ងៃពិសេសមួយនេះ ហើយវាលើសពីសោកស្តាយប្រសិនបើនាងខ្ញុំ យកអារម្មណ៍ក្នុងនាមជាបងស្រីម្នាក់ ដែ​ល​មិនបាននិយាយពាក្យជូនពរ ដោយផ្ទាល់ដល់ប្អូនស្រី ក្នុងថ្ងៃ​មង្គលដែល​មានតែ​ម្តង​ក្នុ​ង​ជីវិត។ បើសិនជាមានវេទមន្ត នាងខ្ញុំនិងធ្វើវាភ្លាម ដើម្បីសម្រេចបំណងប្រាថ្នាច​ង់ចូ​ល​រួម​កម្មវិធីអាពាហ៍ពិពាហ៍នេះ ។


មាស សុខសោភា តារាចម្រៀងល្បីនៅផលិតកម្មថោន បានពោលពាក្យចេះពេញ​ចិត្ត​ប​ង្ហាញមហាជន «កញ្ញា គឺមិនត្រឹមតែជាមិត្តរួមការងារម្នាក់នោះទេ ថែមទាំងជាប្អូ​នស្រី​ដ៍​ល្អម្នាក់របស់ខ្ញុំ»។ ក្នុងសារ មាស សុខសោភា បានរំលឹកទៀតថា «យើងបាន​ចែករំលែ​កអាថ៌កំបាំងជាច្រើន និងឆ្លងកាត់នូវអនុស្សាវរីយ៍ សប្បាយរីករាយរួមគ្នារាប់មិនអស់។ អរគុណសម្រាប់ការណែនាំដល់បងស្រីម្នាក់នេះ អំពីមេរៀនជីវិតជាអ្នកចម្រៀ​ងនាពេ​ល​រាត្រី កំឡុងពេលដែលនាងខ្ញុំមកដល់រាជធានីភ្នំពេញដំបូង អរគុណសម្រាប់ការណែ​នាំ​ដល់បងស្រីម្នាក់នេះ ឱ្យយល់និងស្គាល់អំពី អ្វីទៅដែលជាភាពសប្បាយរីករាយ និង​ការកំសាន្តជាមួយក្រុមការងារ។


មាស សុខសោភា បានពោលបន្តថា «អនុស្សាវរីយ៍ដ៏ជូចត់ មិនអាចបំភ្លេចបាននោះគឺពេ​លវេលាដែល កញ្ញា ជួយខ្ញុំផ្លាស់ប្តូរសំបកកង់របស់ខ្ញុំទាំងកណ្តាលយប់នៅលើ​ស្ពាន​ជ្រោ​​យចង្វារ នៅពេលដែលយើងចេញពីច្រៀងជាមួយគ្នា ។ សម្លាញ់ម្នាក់នេះ បង​ស្រី​ម្នា​​​ក់​នេះ ពិតជារំភើប ត្រេកអរជាខ្លាំង ដែលសម្លាញ់ក៏ដូចជាប្អូនស្រីបានរកឃើញ ដៃ​គូ​ជី​វិត។ សូមអបអរសាទរនិងជូនពរពី​ចង្ងាយដល់ប្អូនស្រីកញ្ញានិងស្វាមីក្នុងថ្ងៃ​ជ័យម​ង្គល​ទ​​ទួលបាននៅសុខ សុភមង្គល និងស្រឡាញ់គ្នាជារៀងរហូត !!!។

Comments