គួរឱ្យអាសូរណាស់! ខ្លួនមេម៉ាយខំបេះបន្លែលក់ចិញ្ចឹមចៅប្រុសរស់ក្រោមដំបូលតូចស្ទើរដួលរលំ

0
195

កំពង់ធំ៖ រំលេចលើគណនីហ្វេសបុករបស់បុរសចិត្តធម៌ Nourn Sobourn បានបង្ហោះរូបភាពី៣សន្លឹក ព្រមទាំងភ្ជាប់ជាមួយពាក្យពេចន៍ដ៏អាណោច ខណៈស្ត្រីមេម៉ាយអាយុ៦០ឆ្នាំម្នាក់ ខិតខំបេះ ត្រកួន កញ្ឆែត ដើម្បីចិញ្ចឹមជីវីតចៅប្រុសដ៏កំសត់ រស់ក្រោមដំបូលខ្ទមស្ទើរតែរលំទៅហើយ។

Nourn Sobourn ដែលជាប្រភពបានរៀបរាប់យ៉ាងដូច្នេះថា «គួរឱ្យអាសូរណាស់លោកអើយ ស្ដ្រីមេម៉ាយម្នាក់ខិតខំដើរបេះត្រកួន និងកញ្ឆែត ដើម្បីចិញ្ចឹមជីវិតរួមទាំងចៅប្រុសតូចមួយទៀតនោះ ក្នុងមួយថ្ងៃរកប្រាក់ស្ទើរតែមិនបាន 5000 រៀលផង ហើយរស់នៅក្នុងខ្ទមដ៏តូចមួយស្ទើរតែដួលរលំទៅហើយ ពេលរកលុយបានគ្រាន់តែសម្រាប់ទិញអង្ករហើយនឹងមើលជំងឺចៅ សុខចិត្តរស់នៅក្នុងខ្ទមធ្លុះធ្លាយប្រក់កៅស៊ូហើយបាំងប៉ាតង់មើលទៅយ៉ាងកំសត់វេទនា»។ មិនតែប៉ុណ្ណោះ ប្រភពខាងលើកបានបន្តទៀតថា គាត់រស់នៅមិនឆ្ងាយពីក្រុងទេតែហាក់បីដូចជាគ្មាននរណាគេមើលឃើញពីភាពលំបាករបស់គាត់សោះ មីង ឡុង ជឿន មានអាយុ60ឆ្នាំ រស់នៅក្នុងភូមិប្រម៉ាត់ដី សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

Comments