ភ្នំពេញ៖ នៅថ្ងៃទី១៦ខែវិច្ឆិកានេះ បន្ទាប់ពីសាច់ញាតិ តារាសម្តែងក្បាច់គុនល្បុកក្តោ កញ្ញា ពេជ្រ ចរណៃ ថា ពេលនេះស្ថានភាពចរណៃ ដូចដេកចាំស្លាប់នៅបន្ទប់ជួលឯប្រទេសថៃនោះ អ្នកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរថា«ខ្ញុំបានរកជំនួយវះកាត់បេះដូងនៅមន្ទីរពេទ្យកាល់ម៉ែត្រអោយកញ្ញា ពេជ្រ ចរណៃបានហើយ ដោយតំលៃវះកាត់ ចន្លោះពី 3500$ ទៅ 5000$ ។ ដោយលោកដុកទ័រ ខេន គាត់មានជំនួយផ្នែកវះកាត់ប្តូរប្រើសបេះដូងឲ្យ ចរណៃ ដោយអត់គិតថ្លៃ »។

ក្នុងសារបង្ហាញពីដំណឹងដែលមហាជនស្លាប់ទៅនាំគ្នាសារទ ប៉ុន្តែបើតាមស្តាប់ការបង្ហាញរបស់អ្នកនាង ចន ច័ន្ទលក្ខិណា នោះបន្តនាង ហាក់សោកស្តាយចំពោះឱកាសនេះទៅវិញ ។ ដោយអ្នកនាងថា«តែក្រុមគ្រួសារប្អូនស្រី ចរណៃ មិនចង់ទទួលការវះកាត់នៅមន្ទីរពេទ្យកាល់ម៉ែត្រទេ»។ ក្នុងនោះ អ្នកនាងថា «ព្រោះ ក្រុមគ្រួសារ ចរណៃ ថាគាត់ពិនិត្យនៅមន្ទីរពេទ្យប្រទេសថៃថា ប្រើសបេះដូងប្អូនស្រីអាចជួសជុលបាន ដោយមិនចាំបាច់វះកាត់ប្តូរប្រើសបេះដូង ហើយគាត់ខ្លាចដឹកកូនគាត់មកខ្មែរវិញអត់កើត ដោយស្ថានភាពគាត់កាន់តែខ្សោយ»។

មុនបញ្ជូន តារាសម្តែងពេជ្រ ចរណៃ ទៅប្រទេសថៃនោះ ក៏មានថៅកែផលិតកម្ម ទេពនិករ អះអាងថា និងរ​ក​ជំ​នួ​​យមនុស្សដើម្បីវះកាត់ ជួយសង្គ្រោះ ចរណៃ តែមកដល់ពេលនេះ ជំនួយនោះក៏ស្ងាត់ឈឺង ខណៈមុននេះ ក៏មានសំដីពីសាច់ញាតិនាងថា ពេលនេះ ចរណៃ ដូចដេកចាំស្លាប់នៅបន្ទប់ជួបនៅប្រទេសថៃ នោះ ព្រោះថា ថ្លៃវះកាត់ប្តូរប្រើសបេះដូង ថ្លៃដល់ទៅ៤ម៉ឺនដុល្លារ។ ជាមួយគ្នានេះដែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហើបបន្តថា អ្នក​ជួយស្វែងរកជំនួយដល់គាត់ តែឥឡូវគឺមិនទាន់ដឹងលទ្ធផលយ៉ាងម៉េចទេ គឺស្ងាត់ ហើយក្រុមគ្រួសារ ចរណៃ បាន​សុំខ្ញុំជួយប្រកាសរកជំនួយដើម្បីវះកាត់ជួសជុលប្រើសបេះដូងនៅប្រទេសថៃ តែតំលៃវះកាត់ថ្លៃពេក គឺ៤ម៉ឺនដុល្លារនោះ គឺលើសពីសមត្ថភាព តែខ្ញុំក៏បានប្រឹងប្រែងជួយគាត់ដែរ ដោយបានទទួលការវះកាត់ដោយមិនគិតថ្លៃ ស​ម្រា​ប់នៅពេទ្យក្នុងស្រុក ។

ទទឹមនិងកា​រទទួចរកសប្បុរជននេះ ក៏ទទួលបានការឧបត្ថមពីសំណាក់លោកជំទាវ លឹម ម៉រីណា​ ​ចំនួ​ន​៥​០​០​ដុ​ល្លា លោកឆៃវីរៈយុទ្ធ ៤០ម៉ឺនរៀ​លផងដែរ​ ​ហើ​យក៏​ប្រ​គ​ល់​ទៅ​លោ​កគ្រូ​​ក្បាច់​គុ​ណ​ប្បុ​ក្ក​តោ​ដែ​ល​ជាតំនាងដល់ ពេជ្រ​ ​ច​រ​ណៃ​។