ភ្នំពេញ៖ ប្រិយមិត្តពិតជាបានជ្រាបហើយថា តារាកំប្លែងដ៏មានប្រជាប្រិយភាព នាយ តាក់ស៊ី ដែលមានជំងឺទឹកនោមផ្អែមអស់រយៈពេល១០ឆ្នាំហើយនោះ គ្រោងលាប្រពន្ធកោរសក់សាងផ្នួសអស់មួយជីវិត នៅថ្ងៃទី១៥ ខែឧសភា តែត្រូវបានអាក់ខានវិញដោយសារក្រសួងធម្មការ និងសាសនា មិនអនុញ្ញាតឡើយ។

តែមុននេះលើបណ្ដាញសង្គមតារាសម្ដែងស្រីល្បីច្រើនវស្សាអ្នកនាង ស្វែង សុជាតា ដែលមិត្តសិល្បៈតារាកំប្លែងនាយ តាក់ស៊ី និងនាង ភីម ក៏បង្ហាញដំណើរខកខាននោះថា«ថ្ងៃនេះមកថតបានជួបលោកបង តាក់ស៊ី នៅវត្តគល់ទទឹង កំពុងរៀនធម៌វិន័យ មុននឹង​បួស​ជាព្រះសង្ឃ ឯភរិយាក៏មកដល់ល្មមដែរ ដើម្បីជូនសម្ភារៈលោកបងខ្លះៗត្រៀមនឹងបួសនៅថ្ងៃខាងមុខ» ។

ពីសំនេរលើកឡើងបែបមានចេតនាចង់លើកទឹកចិត្តស្រលាញ់មិត្តសិល្បៈដូចគ្នានោះ ក៏ថ្លែងនូវពាក្យជូនពរទៀតថា«សូមជូនពរលោកបងអោយបានសំរេចព្រះធម៌ជាន់ខ្ពស់ ឯប្អូនស្រី ភីម ជីវិតជោគជ័យគ្រប់យ៉ាងណាអូន»។

Comments