រីករាយ៖ ខេមរៈ សិរីមន្ត បណ្តើ​រភ​រិយចូលរួមមង្គលការ សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី

0
339

ភ្នំពេញ៖ពិធីមង្គលការរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ជាមួយលោក អ៊ឹង សុខលី ប្អូ​ន​ប្រុ​សថៅកែហង្សមាស បានធ្វើឲ្យកក្រើកប៉ុន្មានថ្ងៃមកហើយ ចាប់តាំងពីធ្លាយវីដេអូ​Pre-Wedding និងដំណឹងថា សូម្បីថ្នាក់ដឹកនាំប្រទេសសម្ដេចតេជោ ហ៊ុន សែន ក៏មាន​វត្តមានក្នុងពិធីមង្គលរបស់ពួកគេផង។

ដូច្នេះហើយទើបគេជឿថា នោះជាមូលហេតុដែលអ្នកទាំងពីរសម្រេចរើសយក ទីតាំ​ងស​ណ្ឋាគារសុខាធ្វើជាកន្លែងប្រារព្ធពិធីបើទោះពួកគេទាំងពីរសុទ្ធតែមានភូមិគ្រឹះរៀ​ងៗខ្លួនក៏ដោយ។

ដោយឡែកក្នុងពិធីមង្គលការនេះ លោកខេមរៈ សិរីមន្ត ដែលជាតារាចម្រៀង និងមិ​ត្តភ​ក្តិជិតស្និទ្ធជាមួយឱក សុគន្ធកញ្ញា នៅព្រឹកនេះដែរ បានបណ្តើរភរិយាដ៏ស្រស់ស្អាត អ្ន​កនាងផល្លី ចូលរួមមង្គលការសុគន្ធកញ្ញា និងលោកអ៊ឹង សុខលី ផងដែរ៕

Comments