យល់យ៉ាងណាដែរបងប្អូន? មន្ទីរពេទ្យបង្អែកខេត្តតាកែវ ថ្ងៃឈប់សម្រាកឬថ្ងៃបុណ្យមិនពិនិត្យព្យាបាលជំងឺ ព្រមទាំងប្រើពាក្យសម្ដីមិនសមរម្យ

0
174

ហ្វេសបុក៖ រំលេចលើគណនីហ្វេសបុកឈ្មោះ Koem Chhy បានបង្ហោះសាររៀបរាប់ពីមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដែលបុគ្គលិកពេទ្យមួយចំនួនហាក់ប្រើពាក្យមិនសមរម្យ ព្រមទាំងបាននិយាយថាមិនទទួលពិនិត្យព្យាបាលអ្នកជំងឺក្នុងថ្ងៃបុណ្យ ដោយមិនយោគយល់ថាអ្នកជំងឺឈឺធ្ងន់នោះឡើយ។ ឃើញពីភាពអសីលធម៌របស់បុគ្គលិកពេទ្យបែបនេះ Koem Chhy បាននិយាយរៀបរាប់នៅលើបណ្ដាសង្គមយ៉ាងដូច្នេះថា៖

«មន្ទីរពេទ្យបង្អែកខេត្តតាកែវ ថ្ងៃឈប់សំរាក រឺថ្ងៃបុណ្យមិនពិនិត្យព្យាបាលជំងឺទេ ហើយពេទ្យដែលធ្វើការនៅទីនោះមួយចំនួននិយាយមកឈ្លើយណាស់ ម៉ែខ្ញុំគត់ឈឺមួយអាទិត្យហើយជិះម៉ូតូពីកំពតមកតាកែវដី 50 ទៅ 60 គីឡូម៉ែត្រ មិនពិនិត្យអោយទេប្រាប់ថាចាំស្អែកទី 15/5/2019. ទី16/5/2019 បានពិនិត្យអោយចង់ សួរថាអ្នកឈឺចាំបានអត់ហេតុអីក៏គ្មានការគិតបន្តិចសោះចឹងចង់សួរលោកឯងថាចាំអ្នកជំងឺស្លាប់ចាំពិនិត្យមែនទេ ពេទ្យមួយប្រាប់ថាអ៊ុំទៅសុំក្រដាសកន្លែងនោះមកចាំខ្ញុំពិនិត្យអោយ តែពេទ្យមួយទៀតមិនចេញក្រដាសអោយទេថាចាំស្អែក ព្រោះថាថ្ងៃនេះជាថ្ងៃបុណ្យចង់សួរថាអ្នកឯងហេវបាយរឺកុនអាច់មិនចាំស្អែកចាំស៊ីចាំជុសទៅ»។ Koem Chhy បានបន្តទៀតថា ពេទ្យមួយចំនួននៅស្រុកខ្មែរយ៉ាប់ណាស់មើលឃើញតែលុយទេនៅស្រុកគេពិនិត្យហើយបានគិតលុយ ពេទ្យនៅស្រុកខ្មែរមួយចំនួនយកលុយមុនហើយបានពិនិត្យ ពេទ្យខ្លះមានលុយហើយមិនមើលអ្នកជំងឺទៀត បើឈប់បានឈប់ទៅធ្វើល្អខ្លះទៅងាប់ទៅយកលុយទៅតាមមិនបានទេ។

Comments