ភ្នំពេញ​៖ ថ្មី​ៗត្រូវបាន​គេ​ផ្សព្វផ្សាយ​យ៉ាងភ្ញាក់​ផ្អើល ​តារាសម្តែងដែលមានរូបរាង សិច​ស៊ី នាង ម៉ាក់ សែនសូនីតា​  កំពុង​រួមរស់នៅខុនដូ មួយកន្លែង​ជាមួយផលិតករ ម្នាក់រឿង រឿង​ស្បែកគង់ និងចន្ទ្រា។ ក្នុងនោះ​ក៏​បង្ហាញ​ផង​ដែរថា ភាពហ៊ឺហារសម្ញែងសម្ភារៈ​និយ​ម​ថ្លៃវា​ល់សែ​នដុល្លា​រនោះ ​ក៏​​ជាជំនួញ​ពីម្ចាស់​​ស្នេ​ហ៍ថៅ​កែផ​លិត​កម្ម​មាន​លុយ​វាល់​លាន​រូបនោះ​ដែរ​​។

តារាសម្តែង​ដែលមាន​ម្តាយ​ជាអ្នក​លក់​មាស ​នៅ​ផ្សារក្រុង​តាខ្មៅ នាង ម៉ាក់ សែនសូនីតា មុននេះ​ក៏​ធ្វើ​ឲ្យ​មហាជន​លាន់​មាត់​សរសើរ​ការ​ឡើងកាលីពជិះ រថយន្តឡិចស៊ីទំនើបតម្លៃ ២០ម៉ឺនដុល្លារ​ ។ ខណៈ​នាង តូតា បាន​បកស្រាយ​ថា «វាមិនមែន​បាន​មក​ដោយ​សារ​ជំ​នួ​យ​ពីបុរសណា ដែលជាថ្នូរនឹងស្នេហានេះ រថយន្ត​នេះគឺ​ជាប្រាក់បាន​ពីញើស​ឈាម​នាង​ខំប្រឹ​ង​ទាំងជំនួញ​និងការងារសិល្បៈ​»។

​តែយ៉ាងណា មជ្ឈដ្ឋាន​មហាជន​ ហាក់​មិន​បានជឿប៉ុន្មាននោះឡើង ពីការបកស្រាយរបស់​តារាស្រីរូបនេះ ដែល​ពួកគេនៅតែលាន់មាត់​ថា បើ​មិន​មានជំនួយ​ពីម្ចាស់ស្នេហ៍​លាក់​មុខ​ទេ​នោះ តារាៗទំនងនឹងមិនសម្ញែងសម្ភារៈ​និយម​បែបនេះឡើយ ។ ព្រមគ្នានោះក៏​មានការបង្ហើ​បថា ចំ​ណ​ង​ស្នេ​ហ៍​​ តូតា និង​ថៅកែផលិតករ​រូបនេះ ​បា​ន​បើ​ក​ចំ​ហ​រ ដោ​យអ្ន​កក្នុ​ងរ​ង្វង់​សិ​ល្បៈ បានដឹងច្បាស់ ក្នុង​រ​យៈ​​ពេល​ជាងកន្លះឆ្នាំមកនេះ ។ ប៉ុន្តែ​ចំពោះ​ភ្នែកមហាជន​នៅ​ព្យា​យា​មលាក់​បាំង​»។

តែ​យ៉ាងណា នៅ​មិន​អាចសុំការស្រាយបំភ្លឺពីនាង តូតា បាន​នោះ​ទេ ខណៈហ្វេស​ប៊ុក​នាង​ក៏​នៅ​មិនឃើញមានសារប្រត្តិកម្ម​យ៉ាងណានោះដែរ ក្រៅពីសរសេរលើក​ពី​ច្បាប់ស្រ្តី បង្ហាញ​ពី​ការអត់ទ្រាំរបស់​ស្រ្តី ក្នុង​ន័យ​បែបចាក់បណ្តោយ​ព័ត៌មានភ្ញាក់​ផ្អើល​រឿង​មា​ន​ស្នេ​ហា​ស៊ី​ជ​ម្រៅ​​និង​ថៅ​កែផលិតករ។

នាង តូតា សរសេរយ៉ាងដូច្នេះថា «កូន​ស្រី​​ពៅព្រ​លឹង​​ ពេល​ប្តីកូ​ន​ខឹ​ង​ ​កូនកុំតប​ ពេលប្តីកូនស្រ​​ប​ ​ទើបឆ្លៀតពន្យល់​ ស្មគ្រ័ស្លា​ប់ថែ​កូន​​ មិន​ប្រមា​ថប្តី​​ នេះ​ជា​ច្បា​​ប់ស្រី​​ កូ​ន​ត្រូវគោរព កូន​ប្រុស​កូន​បិតា​ អាយុបងយ៉ាងណា​ ចូរកុំប្រមាថ​ សន្តោ​ស​ឲ្យ​ច្រើន​ ទើប​ល្អមា​យាទ​ ភរិយា​នាងប្អូន​ ម្តាយកូនយើងទៀត​ រាប់ទៅជាងញាតិ​ រួម​សុខ​រួម​ទុ​ក្ខ។