ភ្នំពេញ៖ តារាចម្រៀងភាសាចិនអ្នកនាង សុខ រស់ ដែលតែងតែច្រៀងបទភាសាចិន និងពេលយប់ច្រៀងនៅភោ​ជ​នីដ្ឋាន ម៉ារ៉ុក និងអេស៊ិប ឡើងតាមកម្មវិធីទូរទស្សន៍មួយចំនួន ពេលនេះតារាចម្រៀងវ័យក្មេងរូបនេះបានទ​ទួ​ល​មរណៈភាពទៅហើយ ដោយសារ ជំងឺ មហារីក។

នេះបើយោងតាមហ្វេសប៊ុកផេក សិល្បករកម្ពុជា បានឲ្យដឹងថា “ប្អូនស្រី សុខ រស់ ដែលជាតារាចំរៀងច្រៀងជាភា​សា​ចិន ពេលនេះទទួលមរណៈភាពហើយ ដោយសារ ជំងឺ មហារីក កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ព្រោះ​តែ​នាងមានជីវភាពខ្វះខាត់ក្នុងការព្យាបាលជំងឺ។ យ៉ាងណាមិញ លោកជំទាវ លឹម ម៉ារីណា បានសុខចិត្តចំណាយថ​វិ​ការរាប់រងទាំងអស់ជួយប្អូនស្រីក្នុងពេលសំរាកនៅមន្ទីពេទ្យ តែដោយជំងឺនេះវាធ្ងន់ធ្ងរពេក ពុំអាចព្យាបាលបានរ​ហូ​តដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាព្រឹកប្អូនក៏ទទួលមរណភាព កន្លងមកអ្នកនាង ចន ច័ន្ទលក្ខិណា តំ​ណា​ងឱ្យមូលនិធិសិល្បករចាស់ជរា បានចុះសួរសុខទុក្ខនិងជូនជាថវិកាមួយចំនួនផងដែរ”។