ភ្នំពេញ៖ តារាសម្តែងរាជនីក្រមា មាន សូនីតា បានធ្វើឲ្យមហាជនគ្រប់មជ្ឈដ្ឋានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈនាងបានទៅជួបបវរកញ្ញាពិភពលោកទាំង ៦០រូប ដែលមកពីបណ្តាប្រទេសលើសកលលោក ក្នុងកម្មវិធីតាំងពិពណ៌លក់វីឡាអរគីដេ នៅតាមបណ្តោយផ្លូវ ២០០៤។ អ្វីដែលគួឲ្យកត់សម្គាល់នោះកញ្ញាវាគ្មិន វ័យក្មេង មាន សូនីតា រូបនេះបានបង្ហោះរូបភាពដែលបង្ហាញពីស្នាមពព្រាយជាមួយនិងបវកញ្ញាទាំង៦០ ហើយថែមទាំងភ្ជាម់ជាមួយសារពីរបីម៉ាត់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា«ថ្ងៃនេះពិសេសណាស់ ដែលបានជួប Miss Global ពីបណ្តាប្រទេសដទៃ។ តារាសម្តែងខ្មែររូបនេះ បន្តថា« អបអរសាទរដល់កម្ពុជា ដែលជាម្ចាស់ផ្ទះ និងអបអរសាទរដល់ Miss Global ទាំងអស់!អរគុណ #អ័រគីដេ#ចង់បានអីទៀត»។