ក្រោយជួបព្យុះភ្លៀង ឱក សុគន្ធ​កញ្ញា ការចោល ឆន សុវណ្ណារាជ នាំ​ម្តាយ​ធ្វើបុណ្យ​ដាក់បាត្រ ចំថ្ងៃ​ វិសាខបូជា

0
416

ភ្នំពេញ ៖ ឆន សុវណ្ណារាជ បានក្លាយជាតួអង្គ​ដ៏​ល្បីពេញ​បណ្តាញសង្គម ក្រយ​មង្គល​ការមិត្ត​រួមអាជីពដ៏សក្តិសមគឺ ឱក សុគន្ធកញ្ញា រួមប្អូន​ប្រុសថៅកែហង្សមាសលោក អ៊ឹង សុខលី បានបញ្ចប់ទៅយ៉ាងរលូន រហូត​អ្នកខ្លះ​លួចពោល​ក្នុងពោះ​ថា ឆន សុវណ្ណារាជ​ ខូចចិត្តខ្លាំង ទោះញញឹម​ក៏ក្លែង​ក្លាយដែរ។

រំពេច​ពីជួប​ព្យុះ​ពីអ្នកលេងបណ្តាញសង្គម​យ៉ាងធ្ងន់ធ្ងរ​ ស្រាប់តែថ្ងៃនេះ​ក៏បាន​លេច​វត្តមាន​តារាប្រុស​ម្ចាស់បទ «អូនទៅបានបើបងដេញ» នាំ​ម្តាយ​ជាទីស្រលាញ់​ទៅ​ធ្វើ​បុណ្យ​ចំថ្ងៃ​បុណ្យ​សាសនា​ វិសាខ​បូជា ព្រម​ភ្ជាប់​រូបភាព​ដ៏ជ្រះថ្លា និងសារ​គួរ​សរសើរ​លើ​គណនីហ្វេស​ប៊ុកខ្លួនថា «អនុមោទនា​ថ្ងៃបុណ្យវិសាខបូជា ថ្ងៃនេះឆ្លៀត​ពេលជូន​អ្នក​ម្តាយ​មកធ្វើបុណ្យ មក​រាប់បាតព្រះសង្ឃជិត200អង្គនៅវត្តទួលអស់លោក ជូនបុណ្យ​ផង​ណាបងប្អូន​ទាំងអស់គ្នា វត្តទួលអស់លោក»។ ខណៈអ្នកគាំទ្រម្ចាស់គណនីឈ្មោះ Thon Theng បានខមិន​ទំនងជាអ្នកតាមដានជាប់លាប់​សកម្មភាព ឆន សុវណ្ណារាជ ថា «ស្អាតហើយ​ចិត្តបុណ្យទៀតបង»។

Comments