កក្រើកទៀតហើយ! អ្នកនាង ចន ច​ន័្ទ​លក្ខិណា គ្រោងអញ្ជើញក្រុមច​ម្រៀង K-Pop ល្បីពីកូរ៉េ អង្រួន​ឆា​ក​​ស្រុកខ្មែរចុងឆ្នាំនេះ

0
99

អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរ តែងតែគិតគូយ​កចិត្ដទុ​​ក​ដាក់ដល់វីរៈសិល្បករចាស់ជរានោះ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ បានបង្ហោះ​នៅ​​លើ​​គេ​ហទំព័រហ្វេសប៊ុកខ្លួន ដោយបានជួបពិភាក្សាគ្នាជាមួយអ្នកដឹកនាំក្រុម BTS ដែ​លល្បីល្បាញនៅប្រទេសកូរ៉េខាងត្បូង ផ្នែកតន្ដ្រីចម្រៀង K-Pop ដើ​ម្បីមកសម្ដែ​ង​នៅ​ទឹកដីប្រទេសកម្ពុជារបស់យើងនេះ។

តាមការពិភាក្សានោះបានឲ្យដឹងថា ក្រុម BTS អាចនឹងអញ្ចើញមកក្នុងកំឡុងខែ តុលា ចុងឆ្នាំនេះ ហើយចំពោះការអញ្ចើញមកសម្ដែងនេះ អាចនឹងធ្វើឡើងនៅទីក្រុងភ្នំពេញ ឬ​ ខេត្ដសៀមរាប ព្រោះពេលនេះគឺនៅក្នុងកំឡុងពេលពិភាក្សាគ្នា។ មួយវិញទៀតចំនួ​ន​​ដែ​លអាចផ្ទុកអ្នកអញ្ជើញចូលមកទស្សនាបានចំនួនរហូតជិត ៥ម៉ឺននាក់ ហើយការស​ម្ដែងរបស់ពួកគេគឺមានរយៈពេលដល់ទៅ ១៥០នាទីឯណោះ។

ទាក់ទងចំពោះរឿងនេះអ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេ​រប្រាប់ឱ្យដឹង​ថា៖”ខ្ញុំច​ង់​ជួ​ប​ក្រុម BTS ជាងបងប្អូនទៀត យើងប្រឹងប្រែងទាំងអស់គ្នា ជូនពរអោយការងារបាន​សំ​រេ​ចជោគជ័យ និងសូមអោយការធ្វើដំណើរត្រឡប់ទៅកូរ៉េវិញប្រកបដោយសុខ​សុវត្ថិ​ភាព​៕

Comments