កាត់ចិត្តទៅ៖ នាង ភីម រំជួលចិត្តត្បិតឃើញស្វាមី តាក់ស៊ី វិចបង្វិច​ចេញពីផ្ទះគ្មានថ្ងៃវិល

0
565

ភ្នំពេញ៖ រឿងរ៉ាវតារាកំប្លែងដ៏មានប្រជាប្រិយភាព នាយ តាក់ស៊ី ដែលប្ដេជ្ញាលាប្រពន្ធកូនកោសក់សាងផ្នួសអស់មួយជីវិតនោះ ពិតជាធ្វើមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈកាលពីថ្ងៃទី១៥ ខែឧសភា កន្លងទៅនេះក៏ជាថ្ងៃកំណត់ដែរតែត្រូវអាក់ខានទៅវិញ ដោយសារក្រសួងធម្មការ និងសាសនា មិនអនុញ្ញាតឡើយ។

តែទោះជាយ៉ាងណាតារាកំប្លែងរូបនេះនៅតែបង្ហាញជំហរវិចបង្វិចចេញពីផ្ទះទៅរៀនធម៌អាថ៌ចាំដល់ថ្ងៃកោសក់បួសជាសង្ឃដដែល រហូតធ្វើឲ្យនាង ភីម ដែលជាភរិយាហាក់ស្រងូតស្រងាត់ទឹកមុខស្រពាប់ស្រពោនពិតជាកម្សត់ណាស់ ជាពិសេសនៅពេលព្យាយាមឃាត់ឃាំងស្វាមីម្ដងហើយម្ដងទៀត ប៉ុន្តែមិនបានលទ្ធផល។

ជំនួបនោះដែរម្ចាស់ហាងប៊ូសហ្វេសមុទ្របៃតងស្ថិតនៅកោះពេជ្រ ដែលគេស្គាល់ថា ជាបងស្រីធម៌ចិត្តមួយថ្លើមមួយរបស់អ្នកនាង ភីម និងនាយ តាក់ស៊ី បានបង្ហើបលើងនោលើបណ្ដាញសង្គមឲ្យដឹងដែរថា«ពិតជាមានអារម្មណ៍ខ្លោចចិត្ត នៅពេលអ្នកនាង ភីម ខលទូរស័ព្ទមកពេលណាក៏ដេកយំ ខណៈដែលការធ្លាក់ចុះចំណូលពីសិល្បៈ ក៏ជាចំណែកធំមួយធ្វើអោយអ្នកនាងគិតច្រើន។ ក្នុងនាមជាបងធម៌មានតែការលើកទឹកចិត្ត និងជួយជ្រោ​ម​ជ្រែងដល់អ្នកនាង ភីម ក្នុងពេលបាត់បង្អែកពីស្វាមីប៉ុណ្ណោះ ប៉ុន្តែបើនាងភីមមិនប្រឹងក្រោកឈរដោយខ្លួនឯង អ្នកស្រីក៏ពិតជាពិបាកដែរ»។

Comments