ពិតជាកម្រឃើញណាស់! រូបភាព​ដ៏ផ្អែមល្ហែម យក់ ថិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត តាំងពីផ្ដើមស្នេហ៍ដំបូង

0
504

ភ្នំពេញ៖ យក់ ថិតរដ្ឋា គឺជាតារាចម្រៀងលំដាប់ជួរមុខ និងមានឈ្មោះល្បីមួយរូ​បក្នុងប្រ​ទេ​សកម្ពុជា ដែលនាងក៏មានស្វាមីជាអតីតតារាចម្រៀងដូចគ្នាផងដែរ នោះគឺលោក ឃុំ ប៉ុណ្ណាដែត។ តាំងតែពីរៀបការរហូតដល់បច្ចុប្បន្ន គូស្នេហ៍តារាចម្រៀងមួយគូនេះ​មាន​ភាពផ្អែមល្ហែមខ្លាំងគួរឱ្យកត់សម្គាល់ និងពុំដែលឮមានបញ្ហារកាំរកូសក្នុងគ្រួសារ ឬជីវិត​គូនោះឡើយ។

រហូតមកដល់ពេលនេះអ្នកនាង យក់ ថិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត បានរៀបការ និ​ង​ រួមរស់ជាមួយគ្នាយ៉ាងមានសុភមង្គល ដោយទទួលបានដំណក់ឈាមកូនប្រុស​ពីរ​នា​ក់ធ្វើជាចំណងដៃ។ ក្រៅពីអាជីពសិល្បៈ គូស្នេហ៍សិល្បៈ យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុ​ណ្ណាដែត ក៏មានមុខជំនួញមួយចំនួននៅក្នុងដៃផងដែរ ដែលធ្វើឱ្យជីវិតគ្រួសារ​មួយនេះ​ហ៊ឺ​ហាគួរឱ្យកត់សម្គាល់។

យ៉ាងណាមិញ ពេលនេះយើងសូមបង្ហាញពីបណ្តំរូបខ្លះៗនៃជីវិតគូតារា​ចម្រៀង​គូ​នេះ​តាំ​ង​​ពីផ្ដើមស្នេហ៍ដំបូងដល់បច្ចុប្បន្ន និង ចង់ដឹងថារូបភាពផ្អែមល្ហែមដូចម្តេចខ្លះ សូមទ​ស្ស​នារូបភាពខាងក្រោមនេះ៖

Comments