ជួយស៊ែរឱ្យដល់គាត់ផង! អតីតកវីល្បីប្រចាំផលិតកម្មថោន យឹម តាស្រង់ ប្រកាសរកជនពិការម្នាក់នេះជួយឱ្យក្លាយជាតារាចម្រៀងអាជីព

0
231

ភ្នំពេញ៖ ពិតជាត្រេកអរអនេកស្របពេលដែលបុរសជនពិការកម្នាក់ឈ្មោះ ប្រាក់ សុផាន់ណា មានចិត្តសប្បុរសចេះជួយដល់មនុស្សរស់នៅជុំវិញខ្លួន និងអ្នកដែលមានជីវភាពខ្សត់ខ្សោយជាងខ្លួន ព្រមទាំងមានទេពកោសល្យផ្នែកតែងនិពន្ធបទចម្រៀង និងសំឡេងមានទឹកដម ក្នុងនោះយុវជនពិការ សុផាន់ណា ក៏មានបទចម្រៀងផ្ទាល់ខ្លួនមួយចំនួនផងដែរដូចជាបទ«ដើមត្នោតខ្មែរ»ជាដើម។

ដោយមើលឃើញពីសមត្ថភាព និងការតស៊ូរបស់យុវជនរូបនេះ ត្រូវបានអតីតកវីនិពន្ធរបស់ផលិតកម្មថោនលោក យឹម តាស្រង់ បានបង្ហោះសារប្រកាសស្វែងរកដោយបានថានឹងជួយអោយ បុរសពិការរូបនេះនឹងក្លាយជាតារាចម្រៀងអាជីបថែនទៀតផង ដោយរូបនេះបានរៀបរាប់នៅលើគណនីហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា «ជួយផ្សាយដំណឹងផងខ្ញុំចង់ជួយនិពន្ធចម្រៀង នឹងរៀបចំគាត់ធ្វើតារាចម្រៀងអាជីព ឱ្យគាត់ទាក់ទងមកខ្ញុំ ដោយពេលនេះខ្ញុំកំពុងមានជនពិការភ្នែកម្នាក់ដែរត្រៀមចេញបទចម្រៀង»។

Comments