អត់ទ្រាំមិនបាន៖ ថ្ងៃវិសាខបូជា សុខ សោម៉ាវត្តី ដាក់មួយឃ្លាប្រដៅអ្នកពូ​កែ…

0
228

ភ្នំពេញ៖ សុខ សោម៉ាវត្តី តារាសម្ដែងស្រីនិយមសម្ញែងភាពផ្អែមល្ហែម ជាមួយតារាសម្ដែងប្រុស និងជាកីឡាករបាល់ទាត់រូបស្រស់សង្ហា លីវ៉ាហេទ នៅថ្ងៃទី១៨ ខែ ឧសភា នេះបានប​ង្ហាញឡើងនៅលើបណ្ដាញសង្គមខ្លួនយ៉ាងចាក់ដោតថា«ត្ថុទាំងឡាយណាដែលអ្នកដទៃបានអោយមកអ្នកហើយអ្នកមិនទទួល ដូច្នេះហើយវត្ថុទាំងឡាយនោះរមែងនៅតែជារបស់គេ »។

ពីសំណេរដដែលបង្ហាញឡើងទាំងមិនអស់សេចក្ដីតារាស្រីរូបនេះបន្តទៀតថា«ន័យត្រង់គឺ ការស្អប់ខឹងគុំគួនជេរប្រទិចបណ្ដាសាររឺការគិតអាក្រក់មកលើអ្នកបើអ្នកកុំខ្វល់កុំគិតកុំទទួលវត្ថុក្ដៅក្រហាយទាំងនោះគឺនៅតែអោបជាប់និងទ្រូងម្ចាស់កំដៅនោះ … ការឆ្លើយ​ត​បនិងមនុស្សគិតអវិជ្ជមានរមែងបាននៅអ្វីអវិជ្ជមានមកវិញ ដូច្នេះវាជាទំលាប់ទៅហើ​យ​ដែ​លខ្ញុំមិនខឹងមិនតបតអ្វីដែលយើងគិតល្អគឺនៅតែក្នុងចិត្តយើងបានហើយមិនចាំ​បា​ច់​ត្រូវអ្នកដទៃដឹងរឺយល់ទេ ព្រោះគិតល្អធ្វើល្អមិនបានចង់បាន attention ពីអ្នកណាទេស្មោះត្រង់ ធ្វើល្អ គិតល្អ អ្វីដែលអ្នកទទួលបានគឺសេចក្ដីសុខផ្លូវចិត្ត >ថ្ងៃវិសាខបូជា»។

Comments