សោកស្តាយណាស់ ៖ អ្នកចម្រៀង​អាយ៉ៃ ព្រហ្មម៉ាញ ចោរគាស់ផ្ទះ​យកលុយអស់​៥ម៉ឺន​ដុល្លារ

0
717

ភ្នំពេញ ៖ តាមរយៈគណនីហ្វេសប៊ុករបស់ នាយព្រែក បានរៀបរាប់ឲ្យដឹង​ទាំងសោក​ស្តាយមុននេះបន្តិច ខណៈផ្ទះរ​បស់​អ្នកចម្រៀងអាយ៉ៃ​ពូកែវោហារ ព្រហ្មម៉ាញ ត្រូវ​ចោរ​ដៃ​ឆៅ​ចូលគាស់ថែមទាំងយកប្រាក់​ដោយសំណេរ​គួរអាសូរថា «ពិតជាគួរអោយសោក​ស្ដាយ​ណាស់ចំពោះលោកអ៊ុំ ព្រហ្ម ម៉ាញ ដែលកាលពីយប់មិញវេលាម៉ោងប្រហែល8យប់ មាន​ចោរបានគាស់ផ្ទះរបស់លោកអ៊ុំដែលស្ថិតនៅទួលគោកយកប្រាក់អស់ចំនួន5ម៉ឺនដុល្លារ »។

បន្ថែម​ពីនេះ​ នាយព្រែក ក៏បានបន្ថែម​ដោយក្តីអាណិត​ចំពោះអ្នកសិល្បៈជើងចាស់​ច្បាស់​ទម្រង់​បុរាណ​បន្តទៀតថា «លោកអ៊ុំវ័យជិត70ឆ្នាំហើយមិនដឹងថាអ៊ុំនឿយហត់យ៉ាងណាខ្លះ ទៅសម្ដែងនៅខេត្ដណាខ្លះទំរំាសំន្សំបានប្រាក់នេះ។ ពេលនេះសមត្ថ​កិច្ចកំពុងកំណត់មុខ​សញ្ញាដើម្បីស្រាវជ្រាវ សង្ឃឹមថានឹងអាចចាប់ជនល្មើសបាន និងយកប្រាក់​ទាំងនោះមកវិញបានចុះ»។

Comments