ភ្នំពេញ៖ មួយពព្រិចភ្នែកពីភាពស្រស់ស្រាយ នៃដំណើរវិលមកកាន់សង្វៀនសិល្បៈ នៅព្រលប់ថ្ងៃទី១៦ ខែ វិច្ឆិកា ស្រីស្រស់ ពេជ្រ សូលីកា ត្រូវបានលេចធ្លាយដំណឹងថា នាងបានជួបទុក្ខដោយជីដូន ចាកលោក ចោល នាង។
នៅលើបណ្តាញសង្គម បង្ហាញពីរូបថត តារាសម្តែងនិងសម្តែងរូបស្រស់សោភា នាង ពេជ្រ សូលីកា មានរូប អោបត្រកង ជីដូន រូបក្រាបលើរូបសព និងរូបថតតាំងមុខសពនោះ ក្នុងនោះ នាងពេជ្រ សូលីកា ក៏បង្ហាញសារក្នុងក្តីក្តុកក្តូលថា «ចៅស្រលាញ់ ហើយនឹកម៉ាក់យាយរហូតណាម៉ាក់យាយណា»។
តាមរយៈនេះបង្ហាញយ៉ាងច្បាស់ថា តារាចម្រៀងនិងសម្តែង ដែលទើបវិលមកជួបដៃគូចាស់ តារាចម្រៀង នីកូ ក្រោយដើរចេញសិល្បៈរាប់ឆ្នាំ ហ៊ុំព័ទ្ធអាស្រូវស្នេហ៍បុរសមន្រ្តីប៉ូលីលមានប្រពន្ធកូនហើយ នាង ពេជ្រ សូលីកា ក៏សរសេរបង្ហាញបន្ថែមផងដែរ ដែលសារភ្ជាប់នឹងរូបថតនាង ជ្រោងលើស្នាជីដូន គ្រាលោកនៅ មានជីវិតថា «លោកយាយជាស្ត្រីដ៏អស្ចារ្យរបស់ខ្ញុំ ពេលនេះលោកយាយ អាចសម្រាក់ក្នុងអារម្មណ៍ដ៏ស្ងប់បានហើយ»។
