ភ្នំពេញ៖ បន្ទាប់ពីខ្សែភាពយន្តភាគរឿង “សិសិររដូវក្នុងបេះដូង” របស់ស្ថានីយទូរទស្សន៍ហង្សមាស ទទួលបាន ការគាំទ្រខ្លាំងពីសំណាក់មហាជននោះ។កញ្ញា សុគន្ធ នីសា និងលោក ឆន សុវណ្ណារាជ ដែលជាតួឯកនៅ ក្នុងខ្សែភាពយន្តខ្មែរមួយនេះ បានបង្ហាញអារម្មណ៍រំភើប និងបានរៀបរាប់ពីការលំបាករបស់ខ្លួន ក្នុងការថតខ្សែភាពយន្ត ដោយនឹងត្រូវទន្ទេញអត្ថបទទាំងអស់របស់សាច់រឿង ដាក់បញ្ជូលនូវមនោសញ្ចេតនា។
ជាពិសេសកញ្ញា សុគន្ធ នីសា បានបង្ហើបថាឈុតឆាកដំបូងដែលកញ្ញាចងចាំមិនភ្លេចនោះ គឺឈុតថើបផ្ទាល់នឹងមាត់ ធ្វើឲ្យកញ្ញាមានភាពអៀនខ្មាស ប៉ុន្តែទោះជាយ៉ាងណាក្តី ក៏កញ្ញានៅតែខិតខំសម្តែងអោយបានល្អបំផុត។ គួរបញ្ជាក់ផងដែលថាខ្សែភាពយន្ត “សិសិររដូវក្នុងបេះដូង” ធ្វើការចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ អង្គារ និងពុធ វេលាម៉ោង ៨ដល់ម៉ោង៩យប់៕
