ព្រហ្ម ម៉ាញ ធ្លាប់បដិសេធសំណើ នាយករដ្ឋមន្រ្តី ​ហៅ​ធ្វើតំណាង​រាស្រ្តខេត្តកំណើត

0
595

ភ្នំពេញ ៖ ក្រោយបានចុះទៅដល់​គេហដ្ឋាន​របស់សិល្បករចម្រៀងអាយ៉ៃ ព្រហ្ម ម៉ាញ ក្រោយបង់ទ្រព្យ​អស់ជាង៥ម៉ឺនដុល្លារដោយស្នាដៃ​ចោរ​បំបាំងកាយ ជួបជាមួយ លោក ហេង ឡុង ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សមាគមសិល្បករខ្មែរ ក្រៅពីរៀបរាប់ពី​ដំណើរ​ដើមទង​ឈាន​ដល់​ការ​បាត់​លុយ​ និងរឿងរ៉ាវអាជ្ញាធរ​មិនអើពើ​ដល់​ពលរដ្ឋ​ដែល​តែង​រង​គ្រោះព្រោះចោរ​តំបន់​បឹងកក់២ ទួលគោក លោក ព្រហ្ម ម៉ាញ ដែលមានវ័យជាង៦០ ឆ្នាំ ដើមកំណើតពីខេត្តកំពង់ស្ពឺ បានរំឭកនូវ​រឿងដែល​គ្មា​នអ្នកដឹង​ មួយថា កាលពីឆ្នាំ ១៩៩៧ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកំពូល​នៃ​កម្ពុជា ធ្លាប់​បាន​ហៅ​លោក​ទៅដល់​គេហដ្ឋាន និងបានប្រាប់​ត្រង់ៗថា សម្តេច​ចង់​ឲ្យលោក​ធ្វើ​ជា​តំណាងរាស្រ្តមណ្ឌល​ខេត្តកំពង់ស្ពឺ​ ជាស្រុកកំណើតថែមទៀតផង។

ជាមួយគ្នា​នឹងប្រសាសន៍ដ៏មានតម្លៃ​ បង្ហាញពីទឹកចិត្តដ៏ជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំ អ្នក​ចម្រៀង​អាយ៉ៃ​ពូកែ​វោហារ​រូបនេះ​​ក៏បាន​ប្រកែក​ភ្លាមៗ​ដោយមិនបង្អង់​ឡើយ លោកថា មកពីលោក​ស្រលាញ់​អាជីពអាយ៉ៃខ្លាំងណាស់ លោកសុខចិត្ត​ច្រៀងរហូតដល់ថ្ងៃស្លាប់​ ហើយការឆ្លើយ​នេះ​គឺផុសចេញពីចិត្ត​ និងបេះដូង​ស្រលាញ់វិស័យសិល្បៈ​ពិតៗតែម្តង។ បន្ថែម​​លើ​នេះដៃគូយ៉ាងសមសួន​របស់​យាយយ៉យ រូបនេះ​បានបន្តនិយាយ​លេងសើច​ជាមួយសម្តេច​តេជោ យ៉ាងស្និទ្ធ​ស្នាល​ទៀតថា បើលោកក្លាយជា​តំណាងរាស្រ្ត​ គេនឹង​ហៅថា​ឯកឧត្តម ពេលនោះ​មិនមានអ្នកណា​ហៅឯកឧត្តម​ទៅច្រៀងទៀតឡើយ។

ចោរគាស់ផ្ទះរបស់លោកព្រហ្មម៉ាញសុំជួយស៊ែរម្នាក់មួយផងដើម្បីឱ្យសមត្ថកិច្ចឈានទៅរកវែកមុខចោរឃេីញ

បាន​បង្ហោះ​ដោយ Heng Loong នៅ អាទិត្យ 19 ឧសភា 2019

Comments