ស៊ឹម សូលិកា បង្ហាញក្តីរំភើបចិត្ត ជួ ប ព្រាប សុវត្ថិ នៅទឹកដីអាមេរិក

0
486

មកដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ នេះ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និង​ក្រុ​​មគ្រួសារ មិនទាន់វិលត្រឡប់មកប្រទេសកម្ពុជាវិញទេ ដោយលោកជាប់កម្មវិ​ធីប្រគំ​ត​ន្ត្រីនៅសហរដ្ឋអាមេរិក ព្រមទាំងមានដំណើរកម្សាន្តជាលក្ខណៈ​គ្រួសារផងដែរ​នៅទី​នោះ​ មើលទៅពិតជាសប្បាយរីករាយខ្លាំងណាស់។

ក្នុងនោះគេក៏បានឃើញតារាសម្តែង ស៊ឹម សូលីកា បង្ហាញអារម្មណ៍រំភើបជាខ្លាំងក្រោ​យ​ពី​បា​នជួ​បលោកកាលពីពេលថ្មីៗនេះ។ ដោយឡែកកាលពីម្សិលមិញនេះ ស៊ឹម សូលិកា បានបង្ហាញក្តីរំភើបចិត្តមួយផងដែរ ពេលបានជួបលោក ព្រាប សុវត្ថិ នៅក្នុងទឹក​ដីអា​មេ​រិក ព្រមទាំងភ្ជាប់សារខ្លីមួយថា “ជាងដប់ឆ្នាំជួបជុំគ្នាម្ដងទៀតនៅលើដីថ្មីមួយទៀត ពិត​ជា​រំ​ភើបចិត្តណាស់ my idol Preap Sovath”។

ក្រោយពីឃើញរូបជាច្រើនសន្លឹកនេះរួចមក ប្រិយមិត្តក្នុងបណ្តាញសង្គមហ្វេសប៊ុកមាន​កា​រចាប់អារម្មណ៍ជាខ្លាំង ព្រមទាំងនឹកឃើញដល់រឿង «នេសាទក្រពើ» ភ្លាម ហើយ​ក៏​មា​នអ្នកចូល comment ថា “បញ្ចាំងរោងកុនមើលឡើង២ដង រឿងនេសាទ​ក្រពើកា​ល​ណុ​ង” អ្នកខ្លះទៀតបន្ថែមថា “ដៃគូដ៏សាកសម” រីឯអ្នកខ្លះទៀតរំលឹកពាក្យ​សំដីខ្លះៗក្នុង​សា​ច់រឿង នេសាទក្រពើថា “បងស្រលាញ់សយ”៕

https://www.facebook.com/RHM.Production/videos/1655081884749891/

Comments