ជួយគាត់ផងបងប្អូន! លោកយាយដើររើសរើសអេតចាយចិញ្ចឹមជីវិតដ្បិតបងប្រុសស្លាប់ចោលតែលតោលគ្មានទីពឹង(មានវីដេអូ)

0
211

ព្រៃវែង៖ យោងតាមប្រភពពីគណនីហ្វេសបុករបស់យុវជន តាំង គីមឡេង បានទៅសួរសុខទុក្ខលោកយាយម្នាក់ រស់នៅភូមិខ្យោកជើង ឃុំពពឹល ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយលោកយាយរស់នៅជាមួយនឹងបងប្រុស​បង្កើតខិតខំដើររើស​អេតចាយ​រាល់ថ្ងៃដើម្បីចិញ្ចឹមជីវិត តែជាអកុសលលោកតាដែលជាបង​ប្រុសរបស់គាត់​ត្រូវបានលាចាកចោលលោកយាយដោយជំងឺរាគរុះមិនមានលទ្ធភាពព្យាបាល។ រឿងរ៉ាវរបស់លោកយាយបានធ្វើឱ្យយុវជន គីមឡេង បង្ហូរទឹកនេត្រាព្រោះអាណិត និងស្ដាយដែលមកមិនទាន់សង្គ្រោះអាយុជីវិតបងប្រុសលោកយាយ ដោយ គីមឡេង បាននិយាយថា៖

«ខ្ញុំយំហើយលោកយាយចៅមិនអាចទទួលដំណឹងទាន់ពេលរហូតដល់បងរបស់លោកយាយបានទទួលមរណភាពដោយពុំមានថវិកា ដោយលោកយាយដើររើសអេតចាយដើម្បីចិញ្ចឹមជីវិតទាំងពីរនាក់បងប្អូន ពេលនេះបងលោកយាយបានលាចាកទៅហើយ…លោកយាយយំថាហេតុអ្វីជីវិតលោកយាយកំសត់បែបនេះ»។

Comments