ភ្នំពេញ៖ ថ្មីៗនេះមានដំណឹងដ៏កក្រើកលេចឮថា លោក ហ្សូណូ បាននាំតារាចម្រៀងដ៏ល្បី មាស សុខសោភា ទៅធ្វើខួបកំណើតឲ្យកូនដល់សាលារៀន ។ ប៉ុន្តែដំណឹងនេះត្រូវអតីតពិធីការនីពូកែថ្វីមាត់ ចាន់ សុផានី បានចេញមុខបដិសេដ ទាំងចំអកឲ្យ ហ្សូណូ កប់ៗមាត់ថា “ហ្សូណូ មិនដែលសូម្បីតែនឹកដល់ឈ្មោះកូនស្រី មិនដែលផង រឿងអី ដល់ថ្នាក់នាំតារាម្នាក់ទៅធ្វើខួបកំណើតកូនស្រីដល់សាលារៀន” ។ ក្នុងសារបដិសេធ ហ្សូណូ យកចិត្តទុកដាក់កូនស្រីនោះអ្នកនាងចាន់ សុផានី បានបញ្ជាក់បន្ថែមថា “លោក ហ្សូណូ មិនដែលរវល់ជាមួយកូនទេ ថែមទាំងលាក់បាំងទៀតផង” ។

ទោះជាយ៉ាងណាពាក្យសម្ដីប្រតិកម្មនឹងដំណឹងនេះ ត្រូវបានប្រភពដដែលធ្វើការស្រាយបំភ្លឺពាក់ព័ន្ធរឿងកូនស្រីថា ជាការពិតពិធីការនីរូបនេះ មានកូនជាមួយតារាចម្រៀង លោក ហ្សូណូ មែន ប៉ុន្តែមិនមែនជាក្មេងស្រីឈ្មោះ រ៉ូមី ដែលមាននៅក្នុងវីដេអូនោះទេ ។ កុមារីដែលជាដំណក់ឈាមលោក ហ្សូណូ និង អ្នកនាង ចាន់ សុផានី គឺឈ្មោះ ទេព មុន្នីផ្កា អាយុ ៩ឆ្នាំ ហើយពិធីការនីជាម្តាយក៏បានធ្វើខួបកំណើតឲ្យនាងរួចរាល់ដែរកាលពីខែតុលាកន្លងផុតទៅថ្មីៗនេះ ទោះបីគ្មានវត្តមានលោក ហ្សូណូ ចូលរួមក្តី ក៏អ្នកម្តាយវ័យក្មេងរូបនេះដើរតួជាឪពុកផង ម្តាយផង ។ ក្នុងនោះក៏មានការបញ្ជាក់ថា «ចំណែកឯក្មេងស្រីក្នុងវីដេអូ Surprise ខួបកំណើតនោះ ត្រូវបានគេអះអាងថា ជាកូនស្រីលោក មាស សុខរតនៈ ដែលជាបងប្រុសបង្កើតរបស់តារាចម្រៀង មាស សុខសោភា»៕