តារាសម្ដែងស្រីល្បីប្រទេសភូមាសាងផ្នួសមិនស្ដាយវ័យ ខុសអីនាយ តាក់ស៊ី ប្រកាសជំហរមុតមាំតែមិនលេចរូបរាង

0
604

ហ្វេសបុក៖ កាលពីថ្មីនេះផ្ទុះការចាប់អារម្មណ៍មួយបានកើតឡើង ខណៈតារាសម្ដែងម៉ូដែលរូបស្រស់របស់ភូមា បានប្ដេជ្ញាសច្ចារចិត្តសាងផ្នួសកោសក់ជ្រុះពីកេសាថ្វាយសាសនាជាដូនជីមិនស្ដាយរូបសម្រស់នឹងកិលេសអ្វីឡើយ ដោយនិយាយ «មានប្រាក់មិនមែនអាចមានអ្វីៗគ្រប់យ៉ាងនោះទេ ភាពស្រស់ស្អាតខាងក្រៅមិនមែនជារបស់ស្ថិតថេរយូឡើយ។ ឈ្មោះ និងកិត្តនាម មិនអាចថិតថេរអង្វែងឡើយ មានតែគុណធម៌ និងបញ្ញាបារមីតែប៉ុណ្ណោះ ដែលជាអ្វីៗគ្រប់យ៉ាងក្នុងជីវិតយើង»។

ដោយឡែកតារាកំប្លែងនាយ តាក់ស៊ី ដែលកន្លងមកបានប្រកាសជាជំហរយ៉ាងមុតមាំថានឹងថ្វាយខ្លួនជួនព្រះធម៌លែងគិតពីកិលេស និងប្រពន្ធកូន ខណៈជំងឺប្រចាំកាយហាក់មិនធូរស្បើយ ដោយថានឹងត្រូវកោសក់ជាព្រះសង្ឃនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ តែការប្រកាសជំហរដ៏មុតមាំមួយនេះបានល្បីសុះសាយគ្រប់ទិសទីនៅលើបណ្ដាញសង្គមហ្វេសបុក ចង្កោមអ្នកសិល្បៈអ្នកណាៗក៏ដឹងហើយក្ដី តែពុំទាន់បានលេចរូបរាងនៅឡើយ ក្រោមហេតុផលក្រសួងធម្មការមិនអនុញ្ញាតឱ្យ ផ្ទុយពីភាពក្លាហានបានសច្ចារប្ដេជ្ញាពេលកន្លងមក។

Comments