ភ្នំពេញ៖ មុននេះបន្តិច នាយ ពែក មី បានបង្ហាញ រូបថតកៀកកើយជាមួយនារីរូបសម្ផស្សដ៏ស្រស់ផូផង នៅលើហ្វេសប៊ុកផេកផ្លូវការរបស់លោក។ ដែលអមដោយសារខ្លីដែលលោកទទួចសូមយោលបល់វិនិច្ឆ័យថា« តើនាងជាន​រ​​ណា?» ជាក់ស្តែងក្នុងរូបនោះគេសង្គេតឃើញថា អ្នកទាំងពីរមាន​ភាពស្និទស្នាលជាមួយគ្នាខ្លាំង ប្រៀបបា​ន​គូ​ស្នេ​ហ៍​​បុរ​ស​ស្រ្តី ស្រឡាញ់យល់ចិត្តគ្នា ។ ហេតុនេះក៏ធ្វើឲ្យនមហាជនគិតថា ពួកគេទាំងពីរពិតជាមានទំនាក់ទំនងស្អិ​ត​រ​មួ​ត​ជាក់ជាមិនខាន។ ប៉ុន្តែអ្វីៗមិនដូចការគិតរបស់មហាជនក៏ហួសចិត្តខ្លាំងផងដែរ ។ ខណៈនាយ ពែកមី ក៏បានបង្ហាញសារបកស្រា​យ​ថា ​«ពួកយើងទាំងពី ត្រឹមតែជាគូរសេ្នហ៍ ក្នុងរឿងតែប៉ុណ្ណោះ គឺរឿង « អ្នកបំរើ 007 » ដែលនឹងត្រៀមដាក់ប​ញ្ចាំ​ង​ នៅ​ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ខាងមុខនេះ។ ទន្ទឹមនោះនាយ ពែកមី បានឲ្យដឹងដូច្នេះថា៖ «គូរស្នេហ៏ក្នុ​ង​​រឿង អ្នកបំរើ007បញ្ចាំងនៅ ថ្ងៃទី២៣ខែ11ខាងមុខនេះ! បងប្អូនណាចង់សើចកំសាន្តអារម្មណ៏ជាមួយនឹងរឿ​ង​កំប្លែង ហាហា អ្នកបំរើកម្លោះពាក់មី ប៉ះថៅកែក្រមុំរ៉ាប៊ីធានាថាសើច សូមជួយគាំទ្ររយើងខ្ញុំផង សូមអរគុណទុកជាមុន»៕