ភ្នំពេញ៖ នៅលើគណនីហ្វេសប៊ុកម្ចាស់ពាន Cambodia Idol រដូវកាលទី១ លោក នី រតនាក៏ធ្វើឲ្យមហាជនភ្ញាក់អារម្មណ៍នឹកការបង្ហោះរូបថតរូបវត្តមានមិត្តរួមវិញ្ញាសារ ប្រឡងចម្រៀង ដ៏ពេញនិយមរបស់មហាជន លោក ម៉ៅ ហាជី និង លោកសៅ ឧត្តម។ ក្នុងសារបង្ហាញរូបភាពមិត្តរួមជំនាន់នេះ ដែលធ្វើឲ្យមហាជនគិតថា ជាចេតនាប​ង្ហា​ញ​ការនឹករលឹកដល់មិត្តភក្កិធ្លាប់កម្សត់ក្នុងវគ្គប្រឡងចម្រៀងនោះ តារាចម្រៀងសម្លេងស្រទន់ ម្ចា​ស់​ប​ទ​«ម​ហា​ឈឺ​»

លោក នី រតនា ក៏ភ្ជាប់នូវសាររៀបរាប់ថា «នឹកឃើញគ្រាមួយ ដែលពួកយើងរួមសុខរួមទុក្ខជាមួយគ្នា !! ហើយក៏បានបង្ហាញនៅ សមត្ថភាពច្រៀង រួមគ្នានៅលើឆាកដ៏អស្ចារ្យ មួយនេះ ! តើបងប្អូនទាំងអស់គ្នានៅចាំរូបភាពទាំ​ង​នេះទេបាទ ???»។ សារនេះបានស្ដែងច្បាស់ណាស់ថា លោក នី រតនា នៅតែនឹករលឹកមិត្តភក្តិ ដែលធ្លាប់លំបាកជាមួយគ្នា ក្នុងនោះមានលោក សៅ ឧត្តម និង លោក ម៉ៅ ហាជី បើទោះជាសព្វថ្ងៃអ្នកទាំង៣ បានបែកទ្រនំច្រៀ​ង​ផ្សេងគ្នា ក៏ដោយ៕