ភ្នំពេញ៖ ផ្លែត្របែក គឺជាផ្លែម្យ៉ាងមានរសជាតិឆ្ងាញ់ពិសា ដែលមនុស្សភាគច្រើនកម្រមើលរំលងណាស់។ ម្យ៉ាងវិញទៀត ផ្លែប្រភេទនេះគឺងាយនឹងរកទេ ព្រោះបើនៅតាមទីជនបទគឺសម្បូរខ្លាំងណាស់ ព្រោះដើមរបស់វាមិនពិបាកដាំ និង ថែទាំដូចប្រភេទផ្លែឈើ និង រុក្ខជាតិដទៃទៀត។ ក្រៅពីមានរសជាតិឆ្ងាញ់ជាប់ចិត្ត និងមានគុណប្រយោជន៍ជាច្រើនទៀតដែលលោកអ្នកមិនបានចាប់អារម្មណ៍ ផ្លែត្របែកក៏មានអត្ថប្រយោជន៍សម្រាប់ស្ត្រីមានផ្ទៃពោះ មានដូចខាងក្រោម៖
– ជួយបង្កើនប្រព័ន្ធការពាររាង្គកាយ ព្រោះវាសំបូរទៅដោយវីតាមីន C
– ថែរក្សាលំនឹង និងសម្ពាធឈាម ព្រោះស្ត្រីមានផ្ទៃពោះប្រឈមនឹងការឡើងសម្ពាធឈាមខ្ពស់
– ជំនួយប្រព័ន្ធប្រាសាទរបស់ទារកក្នុងផ្ទៃ ជាតិអាស៊ីដហ្វូលិកក្នុងផ្លែត្របែកគឺមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រព័ន្ធខួរក្បាលរបស់ទារកនិងប្រព័ន្ធសរសៃប្រសាទ
– ធ្វើឲ្យមានអារម្មណ៍ស្ងប់ល្អ ការញ៉ាំផ្លែត្របែកជារៀងរាល់ថ្ងៃអាចធ្វើឱ្យសរសៃប្រសាទរបស់ស្ត្រីមានផ្ទៃពោះស្ងប់ល្អ និងកាត់បន្ថយការស្ត្រេស
– ទប់ស្កាត់ការទល់លាមក រក្សាលំនឹងជាតិស្ករក្នុងឈាមបានល្អ ការពារការកើតជំងឺទឹកនោមផ្អែម– សំបូរវីតាមីន A ដែលទប់ស្កាត់ការងងឹតភ្នែក និងជួយឲ្យទារកមានភ្នែកភ្លឺល្អ
– ទប់ស្កាត់មេរោគមហារីក និងជំនួយការរំលាយអាហារបានល្អ។
សូមពិនិត្យ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលមិនមានជម្រើសផ្សេង។
ប៉ុន្តែយ៉ាងណាក៏ដោយ បើអ្នកបរិភោគច្រើនហួសកម្រិតវានឹងបណ្តាលឲ្យឆ្អល់ ឬ ឈឺពោះដែរ។
