ភ្នំពេញ៖ មួយរយៈនេះក្រោយពីបែកធ្លាយដំណឹងរៀបការរបស់កំពូលតារាចម្រៀង ប្រចាំផលិតកម្មរស្មី ហង្ស មាស កញ្ញា សុគន្ធ នីសា ដែលនឹងចូលរោងការនៅថ្ងៃទី១ធ្នូ ឆាប់ៗនេះ រឿងក៏ចេះតែបែកធ្លាយបន្តបន្ទាប់ ដែលនាំឲ្យចិត្តអ្នកគ្រាំទ្រទទឹងរងចាំយ៉ាងអន្ទះសារ ចង់ឃើញរូបរាងពិតនៃពិធីរៀបមង្គលនោះ។ ស្រាប់តែលេចឡើង ផងដែរ នូវពិធីជប់លៀងលាភាពនៅលីវ របស់ តារាចម្រៀង សុគន្ធ នីសា ។
ដែលការតែភ្ញាក់ផ្អើលលើសពីពិធីជប់លៀងលាភាពនៅលីវ ដែលជាពិធីដ៏កម្រ របស់តារាមច្រៀងផលិតកម្មហង្សមាស និងជាអតីតគូស្នេហ៍ជាកន្លះទស្សវត្សរបស់ កវី សុខ ជំនោរ នាង សុគន្ធ នីសា ភ្ជាប់នឹងរូបថតពិធីជាច្រើនសន្លឹកបង្អួតនៅលើបណ្តាញសង្គមនោះ ក៏រំលេចឲ្យឃើញផងដែរនូវសារជួបពរដ៏មានអត្ថន័យ សម្រាប់ការសម្រេចចិត្តរៀបការរបស់ សុគន្ធ នីសា រ ដែលសរសេរCaptionថា៖ “Rehearsal party for a special woman NISA សំណព្វចិត្ត។ Can’t wait to see all the whole video and photos។ ជូនពរអូនឲ្យមានសុភមង្គល ក្លាយជានារីដែលមានសំណាងទទួល ការអាណិតស្រលាញ់ពីស្វាមីជារៀងរហូត”។ទោះបីជាយ៉ាងណាក៏ដោយនេះក៏ជាទឹកចិត្តមួយបញ្ចាក់ពីមិត្តភាពរបស់កញ្ញា សុគន្ធ និសា និង មិត្តភ័ក្រ របស់ គាត់ផងដែរ៕
