ភ្នំពេញ៖ ថ្មីៗនេះ បុរសកីឡាករបាល់បោះម្នាក់ឈ្មោះ ម៉ាក់ អាន់ដាយ៉ា បានធ្វើឲ្យមហាជនទូទៅមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈពេលលោកបង្ហោះសារលើអ៊ីនស្ត្រាក្រាមដោយចាត់ទុកតារាភាពយន្ត ម៉ារីម៉ា ជាម្ចាស់ក្សត្រីសម្រាប់លោក ។ ក្នុងសារ​នោះ​ កីឡាករបាល់បោះកម្ពស់ ២ម៉ែត្ររូបនេះ បានសរសេរថា “ជាកិត្តិយសណាស់ ដែលម្ចាស់​ក្សត្រីរបស់ខ្ញុំ ម៉ារីម៉ា បានជួបសាយភោជន៍ជាមួយសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីហ្វីលីពីន ឌួទ័រតេ” ។ លោកបន្តថា “ប្រសិនបើ ជាច្រើនឆ្នាំកន្លងមក ខ្ញុំបានធ្វើជាតារាមិនដឹងថាខ្ញុំល្បីប៉ុណ្ណាទេ។  ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំមានម្ចាស់ក្សត្រី ម៉ារីម៉ា ដែលខ្ញុំស្រលាញ់ និងពេញចិត្តនឹងសមត្ថភាពសម្តែងភាពយន្តរបស់នាងខ្លាំងណាស់” ។

ទន្ទឹមនឹងការសរសើរមិនដាច់ពីមាត់ បុរសមាឌធំ កម្ពស់ខ្ពស់គ្មានគូប្រៀប អាន់ដាយ៉ា បានពោលពាក្យជូនពរនាង ម៉ារីម៉ា ឲ្យព្រះតាមប្រទានពរ និងរស់នៅក្នុងជីវិតស្រស់​ថ្លាបែបនេះរហូត ។ គួរបញ្ជាក់ថា បុរសកីឡាករបាល់បោះ អាន់ដាយ៉ា បានស្គាត់ជួបនាង ម៉ារីម៉ា នៅប្រទេសហ្វីលីពីន ក្រោយប៉ុន្មានថ្ងៃនៃជំនួបអាហារពេលល្ងាចរវាងសម្តេចតេជោ ហ៊ុន សែន និង នាង ម៉ារីម៉ា ៕