ភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Siek Buហ្នnnary ដែលជួបស្ត្រីមេម៉ាយត្រូវប្តីរ​ថ​ចោលទាំងកណ្តាល អាធ្រាត្រចែកជូនស្បៀងម្ដុំផ្សារកណ្ដាល ហើយបានអំពាវនាវដល់ម​ហា​ជនថា «បងប្អូនជួយបងស្រីផង គាត់សុំត្រឹមរទេះមួយដើម្បីដើររើសអេតចាយ គាត់ដើរដេកតែតាមសំយាបផ្ទះគេជាមួយកូនស្រីទេ ព្រោះប្តីរត់ចោល គ្មានផ្ទះសំបែងទេ»ពេលនេះដែរ អ្នកនាង ពេជ្រ សោភា ដែលជាតារាចម្រៀងចាស់វដ្សានៅក្នុងផលិតកម្មហង្សមាស ក៏បានឧបថម្ថថវិកា ចំនួន៤០ ដុលារ ដើម្បីទិញរទេសអូសមួយគ្រាន់បាន

រើសអេតចាយតាមផ្លូវចិញ្ចឹមកូន ។ នេះបើតាមម្ចាស់គណនីខាងលើក៏បានបង្ហោះសារនៅនៅមុនេះបន្តិចដោយក្នុងនោះម្ចាស់គណនីខាងលើក៏បានសរសេររៀបរាប់ទៀតថា “សូមអរគុណកំពូលតារាចម្រៀង ប្អូនស្រី #ពេជ្រ_សោភា បានបរិច្ចាគថវិកាចំនួន 40$ ដើម្បីអោយខ្ញុំចាត់ចែង #ទិញរទេះអូស អោយបងស្រីប្តីរត់ចោល នៅជាមួយកូនស្រីតូច ដើររើសអេតចាយចិញ្ចឹមនេះ បានរទេះដើម្បីងាយស្រួលដាក់កូនលើរទេះហើយគាត់រើសសំរាមបានមិនពិបាកបីពរផងរើសផង។សូមជូនពរប្អូនស្រី អោយបានសុខសប្បាយ សុខភាពល្អ ទៅណាមកណាជួបតែសុខ និងមានគេស្រលាញ់អាណិតរាប់អានគ្រប់កន្លែង សម្រស់ស្រស់ស្អាតជានិរ័ន្ត”។