ភ្នំពេញ៖ ដំណឹងល្អបង្ហាញពីការជាសះស្បើយ ពីបងប្អូនឆ្លងជំងឺកូវីដ១៩ នៅថ្ងៃទី២១ខែមេសា បានកើនឡើងជា១១០នាក់ ខណៈអ្នកឆ្លងនៅតែចំនួន១២នាក់។ យ៉ាងណាថ្ងៃទី២២ខែមេសានេះ មិនមានតួលេខបង្ហាញពីចំនួនជាសះស្បើយឡើយ តែក៏ជាដំណើរមហាប្រសើរដែរសម្រាប់ប្រជាជាតិខ្មែរ ដែលកំពុងបារម្ភពីជំងឺកូវីដ១៩រាតត្បាត គឺមិនមានរកឃើញករណីឆ្លងថ្មីនោះដែរ។ ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញប្រកាសថា «មិនមានករណីអ្នកឆ្លងជំងឺ កូវីដ១៩ ថ្មីឡើយ ហើយក៏ពុំមានករណីជាសះស្បើយផងដែរ» ។ គួរបញ្ជាក់ថាមកទល់នឹងពេលនេះ អ្នកជាសះស្បើយ កូវីដ១៩ មានចំនួន ១១០នាក់ និងអ្នកកំពុងសម្រាកព្យាបាលជំងឺ កូវីដ១៩ មានសរុបចំនួន១២នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕