ភ្នំពេញ៖ ក្នុងកាលៈទេសៈវីរុសកូវីដ១៩កំពុងតែរាតត្បាតលើបណ្ដាប្រទេសជាច្រើនក្នុងសកលលោក ព្រមគ្នាកម្ពុជាក៏មានជាង១០០ករណីផ្ទុះការឆ្លង ហើយពេលនេះក៏បានព្យាបាលជាសះស្បើយនៅសល់តែចំនួន១២នាក់ទៀតប៉ុណ្ណោះ។ តែអ្វីដែលធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ លើការភ័យព្រួយកូវីដ១៩រាតត្បាត លើបណ្តាញសង្គមលេចឡើងតារាសម្ដែងជើងចាស់ ទេព រិន្ទដារ៉ូ ហាក់បង្ហាញក្តីបារម្ភខ្លាំងលើ មេរោគកូរ៉ូណា ដែលបានបំភ័យនឹងការផ្តាច់ការងារសិល្បៈរបស់លោក ឲ្យនៅដេកក្នុងផ្ទះច្រើនថ្ងៃហើយ។

ការបង្ហាញក្តីព្រួយបារម្ភ នឹងកូវីដ១៩ តារាសម្តែងឈ្មោះជាកំលោះពោះម៉ាយ វ័យជាង៥០ឆ្នាំ លោក ទេព រឹន្ទដារ៉ូ បង្ហាញខ្លួនក្នុងវីដេអូឃ្លីបខ្លី រំលេចលើគណនីហ្វេសប៊ុករ ក្នុងសភាពរាងកាយជាមនុស្សសាមញ្ញ ស្លៀកក្រម៉ាលែងខ្លួនបង្ហាញសាច់ដុំធំៗ លោកសរសេរសាររៀបរាប់«ការងាររបស់ខ្ញុំ សម័យកូវីត១៩ គឺមានតែបែបនេះ នឹងហាត់ប្រាណតែប៉ុណ្ណោះ …! បន់ស្រន់ទេវតាឆ្នាំថ្មីជួយអោយប្រជាជនខ្មែររួចផុតពីការរាតត្បាតរបស់កូវីតនេះ ដើម្បីឆាប់បានប្រកបរបរចិញ្ចឹមជីវិតបន្តរទៀត ..! សូមបងប្អូន ប្រីយ៌មិត្តទាំងអស់កុំអាលភ្លេចខ្លួន ការពារប្រសើរជាងព្យាបាល លាងដៃអោយបានញឹកញាប់ កុំភ្លេចពាក់ម៉ាស់ការពារ រក្សាគម្លាតសង្គម ដើម្បីសុវត្តិភាព នឹងសុខភាព»៕



