ភ្នំពេញ៖ មួយរយៈក្រោយពីពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែររួចមក គេសង្កេតឃើញតាមរយៈការប្រកាសរបស់ក្រសួងសុខាភិបាលថា ពុំមានករណីអ្នកឆ្លង កូវីដ១៩ ថ្មីជាច្រើនថ្ងៃជាប់ៗគ្នា ចំណែកអ្នកជាសះស្បើយកើនឡើងជាបន្តបន្ទាប់ផងដែរ យ៉ាងណាមិញ តួរលេខសម្រាប់ថ្ងៃទី ២៣ ខែមេសានេះ ក្រសួងសុខាភិបាល ក៏បានប្រកាសដំណឹងល្អជាថ្មីជូនដល់បងប្អូនប្រជាពលរដ្ឋថា មិនមានអ្នកឆ្លង កូវីដ១៩ ថ្មីឡើយ ហើយអ្នកជាសះស្បើយក៏មិនមានដូចគ្នា។

គួរបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះ អ្នកជាសះស្បើយពី កូវីដ១៩ មានរហូតដល់ ១១០នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យមានចំនួន ១២នាក់ប៉ុណ្ណោះ ក្នុងចំណោមអ្នកឆ្លងសរុប ១២២ករណី តែទោះបីជាស្ថានភាព កូវីដ១៩ នៅកម្ពុជាមានសភាពធូរស្បើយក៏ពិតមែន តែបងប្អូនប្រជាពលរដ្ឋខ្មែរ សូមកុំធ្វេសប្រហែសឲ្យសោះ ត្រូវតែអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនឯង រហូតដល់វីរុសនេះអន្តរាយពីប្រទេសកម្ពុជាទៅ ៕